តោះមកមើលវីដេអូដែលបានបង្ហោះចូលក្នុង YouTube មុនគេបង្អោះ នៅឆ្នាំណា? (មានវីដេអូ)

320

លោក Jawed Karimកើតថ្ងៃទី28ខែតុលាឆ្នាំ1979 ជាជនជាតិអាឡឺម៉ង់កាត់មេរិកកាំង។ លោកជាសហគ្រិនអ៊ីនធឺនិត និងសហស្ថាបនិកវែបសាយយក្សឈ្មោះ YouTubeមួយនេះផងដែរ។

គាត់ជាមនុស្សដំបូងបំផុតដែលបានUpload វីដេអូ រយៈពេល18វិនាទី មុនគេចូលក្នុងយូធូប ក្នុងថ្ងៃទី23ខែមេសា ឆ្នាំ2005 ម៉ោង8:27នាទីយប់ ដែលថតដោយមិត្តភក្តិរៀននៅវិទ្យាល័យជាមួយគ្នា ឈ្មោះលោក Yakov Lapitsky។

ហើយវីដេអូដែលដាក់សម្ពោធមុនគេនោះមានចំណងជើងថា Me at the zoo(ខ្ញុំនៅឯសួនសត្វ) រហូតមកដល់ពេលនេះវីដេអូនេះមានអ្នកមើលចំនួនជាង70លានដងគិតដល់ខែមិថុនាឆ្នាំ2019នេះ។

សូមរំលឹកផងដែរថា លោកគឺមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងបីនាក់ដែលបង្កើតវែបសាយ YouTube នេះមុនគេ៖

1-លោក Steve Chen: ដើមកំណើតនៅតៃប៉ិ កើតឆ្នាំ1978 ជនជាតិចិនតៃវ៉ាន់

2-លោក Jawed Karim: ដើមកំណើតអាឡឺម៉ង់ កើតឆ្នាំ1979

3-លោកChad Herley: ដើមកំណើតអាមេរិកកាំង កើតឆ្នាំ1977។

សូមចុចមើលវីដេអូខាងក្រោមដែលត្រូវបានគេបង្ហោះមុនគេបំផុតចូលយូធូព៖(Credit: jawed)

SHARE