វិធីធ្វើខតៅហ៊ូសាច់ជ្រូកពងទា ឆ្ងាញ់ៗ!

949

គ្រឿងផ្សំ៖ សាច់ជ្រូកបីជាន់ ៦០០ក្រាម ហាន់ជាដុំៗល្មម,ស៊ុត ៥-៧គ្រាប់,តៅហ៊ូដុំ ២០០ក្រាម,ខ្ទឹមសចិញ្រ្ចាំ ១០កំពឹស និងម្រេចបន្តិច (បុកចូលគ្នា),អំបិល កន្លះស្លាបព្រាកាហ្វេ,ស្ករត្នោត ៥ស្លាបព្រាបាយ,ទឹកត្រី ៦-៨ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាបាយ (ដាក់ ឬមិនដាក់ក៏បាន),ទឹក ១លីត្រ។


វិធីធ្វើ៖
១.យកស៊ុតដាក់ស្ងោរឲ្យឆ្អិន រួចស្រង់ដាក់ចូលទឹកត្រជាក់បកសំបកឲ្យស្អាតទុកមួយឡែក ចំណែកតៅហ៊ូយកទៅចៀនឲ្យឆ្អិនក្រៀមល្មម រួចកាត់ជាដុំៗល្មម ទុកមួយអន្លើ


២.ដាំឆ្នាំងដាក់ប្រេងចូលបន្តិច ដាក់ខ្ទឹមសម្រេចបុកហើយចូលរំលីងឲ្យឈ្ងុយ រួចដាក់ស្ករត្នោតចូលដាក់ទឹកបន្តិចកូរឲ្យរលាយ ហើយដាក់ទឹកត្រី និងអំបិលចូលកូរចូលគ្នាឲ្យសព្វ


៣.បន្ទាប់មកដាក់សាច់ចូលច្របល់ឲ្យសព្វ ហើយចាក់ទឹកចូលរម្ងាស់ឲ្យពុះ រួចដាក់ស៊ុត និងតៅហ៊ូចូលទុកឲ្យពុះ ដាក់ទឹកស៊ីអ៊ីវខាប់ចូលកកូរចូលគ្នា រួចភ្លក្សមើលល្មមអាចថែមថយតាមចំណូលចិត្ត ឆ្អិនហើយជាការស្រេច៕


អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE