វិធីធ្វើទឹកគ្រឿងអន្លក់ស្រស់ៗ ឆ្ងាញ់អស់ទាស់!

3071

គ្រឿងផ្សំ៖ ត្រី កន្លះគីឡូ,អំបិល ១ស្លាបព្រាកាហ្វេ,ប្រហុក ១ស្លាបព្រាបាយ,ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ,ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ,ស្ករ កន្លះស្លាបព្រាបាយ,ម្ទេសហាន់ល្អិតៗ,បន្លែអន្លក់ ស្តៅស្រុះ ផ្កាកំប្លោក ព្រលិត ត្រសក់ ស្ពៃក្រញ៉ាញ់…តាមចំណូលចិត្ត,សណ្តែកដីបុកម៉ត់បន្តិច,ស្លឹកជីរនាងវងហាន់។

វិធីធ្វើ៖
១.ដាំឆ្នាំងដាក់ទឹកល្មមដាំអោយពុះ ដាក់អំបិលចូលបន្តិច និងត្រីចូលស្ងោរអោយឆ្អិន រួចស្រង់ចេញទុកមួយឡែក ចំណែក ប្រហុកយកដាក់ចូលជ្រុំជាមួយទឹកស្ងោរត្រីអោយរលាយសព្វល្អ

២.បន្ទាប់មកយកត្រីទៅបេះយកតែសាច់ រួចច្របាច់ ឬបុកអោយម៉ត់ ចាំដាក់ស្ករ អំបិល ទឹកក្រូចឆ្មារ ខ្ទឹមសចិញ្រ្ចាំ និងម្ទេសហាន់ចូលកូរចូលគ្នាអោយសព្វ ហើយចាក់ទឹកស្ងោរត្រីដែលជ្រុំប្រហុកហើយចូលកូរអោយសព្វជាការស្រេច

៣.រួចហើយរៀបចំបន្លែដាក់ចាន ដួសទឹកគ្រឿងដាក់ចានបន្ថែមជាមួយសណ្តែកដីបន្តិច និងស្លឹកជីរបន្តិចឆ្ងាញ់អស់ទាស់៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE