វិធីធ្វើសម្លម្ជូរគ្រឿងសាច់គោ ឆ្ងាញ់អស់ទាស់!

2172

គ្រឿងផ្សំ៖ សាច់គោ ៥០០ក្រាម ហាន់ស្តើងៗល្មម,ត្រកួនខ្ចី ១បាច់តូច កាត់ខ្លីៗ,គឿងបុក ២ស្លាបព្រាបាយ (គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស និងខ្ទឹមក្រហម បុកចូលគ្នា),ម្ជូរសណ្តាន់ ឬទឹកអំពិលទុំ បន្តិច,ប្រហុកសាច់ កន្លះស្លាបព្រាបាយ,ស្ករស ១ស្លាបព្រាកាហ្វេ,ម្សៅស៊ុប ១ចុងស្លាបព្រាកាហ្វេ,ទឹកត្រី ១ស្លាបព្រាកាហ្វេ,ប្រេងឆា ២ស្លាបព្រាបាយ,ទឹក ៣-៤ចានចង្កឹះ,ស្លឹកកន្រ្ទោបអាំង,ម្ទេស។


វិធីធ្វើ៖
១.ដាំឆ្នាំងដាក់ប្រេងឆាចូលបន្តិច ដាក់គ្រឿងបុក និងប្រហុកសាច់ចូលរំលីងចូលគ្នាឲ្យឈ្ងុយ រួចដាក់សាច់គោច្របល់ចូលគ្នាឲ្យសព្វ


២.បន្ទាប់មកដាក់ម្ជូរសណ្តាន់ ឬទឹកអំពិលទុំ រួចដាក់ទឹកត្រី ម្សៅស៊ុប និងស្ករសចូលច្របល់ចូលគ្នា បិតគម្របឆ្នាំងទុកឲ្យពុះបន្តិច ហើយចាក់ទឹកចូលរម្ងាស់ដោយប្រើភ្លើងតិចៗមួយសន្ទុះឲ្យសាច់គោផុយ ហើយភ្លក្សមើលល្មមតាមចំណូលចិត្ត


៣.រួចហើយចាំពេលរៀបចំទទួលទានចាំដាក់ត្រកួនចូលទុកមួយរំពុះ ទើបនៅពណ៌បៃតងស្រស់ ហើយមានរសជាតិឆ្ងាញ់មិនរលួយពេក បន្ទាប់មកដាក់ស្លឹកកន្ទ្រោបអាំង និងម្ទេសចូលតាមចំណូលចិត្ត រួចជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE