វិធីធ្វើញាំស្វាយត្រីឆ្អើរពិសេស!

3151

គ្រឿងផ្សំ៖ ស្វាយខ្ចី ១-២ផ្លែល្មមសាប់ ឬឈូសជាសរសៃៗ,បង្គាក្រៀម ៣ស្លាបព្រាបាយ,សណ្តែកដីលីង បុកឲ្យម៉ត់ល្មម ១ស្លាបព្រាបាយ,ខ្ទឹមក្រហម ២-៣ដុំហាន់ស្តើងៗ,ម្ទេសហាន់ល្អិតៗ(ដាក់តាម ចំណូលចិត្ត),ស្លឹកជីរនាងវង ឬជីរគ្រប់មុខ(តាមចំណូលចិត្ត),ទឹកត្រី ១ស្លាបព្រាបាយ,ស្ករស ១ស្លាបព្រាបាយ,ទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ,អំបិល បន្តិច។

វិធីធ្វើ៖
១.លាយទឹកត្រី ស្ករស អំបិល ម្ទេសហាន់ ខ្ទឹមក្រហម និងបង្គាក្រៀមចូលគ្នា រួចដាក់ស្វាយចូល ច្របល់ចូលគ្នាឲ្យសព្វ ហើយភ្លក្សមើលល្មមអាចបន្ថែមរសជាតិតាមចំណូលចិត្ត

២.រួចរាល់ហើយដាក់ស្លឹកជីរ និងសណ្តែកដីចូល ច្របល់ចូលគ្នាឲ្យសព្វម្តងទៀតជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE