អនុវត្តតាមវិធីសាស្ត្រទាំងនេះ អាចជួយកាត់បន្ថយអារម្មណ៍ស្រ្តេសរបស់អ្នកបាន

413

ស្ត្រេស  គឺជាអារម្មណ៍ធុញថប់របស់មនុស្ស ដែលកើតឡើងដោយសារតែបញ្ហាជាច្រើនយ៉ាង  ដូចជាការរងសម្ពាធពីការងារ គិតច្រើនពេក ទំនេរពេក និងមានការព្រួយបារម្ភច្រើនពេក ។ តើអ្នកជួបនូវបញ្ហាទាំងអស់នេះមែនដែរឬទេ? ស្ត្រេសក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបានផងដែរ។  ខាងក្រោមនេះយើងនឹងបង្ហាញអ្នកនូវវិធីសាស្រ្តមួយចំនួន ដើម្បីជួយកាត់បន្ថយអារម្មណ៍ស្ត្រេស៖

គេងឱ្យបានគ្រប់គ្រាន់, ញុំាអាហារឱ្យបានត្រឹមត្រូវ, រៀនបន្ធូរអារម្មណ៍, ស្តាប់បទចម្រៀងបែបទន់ភ្លន់, ហាត់ប្រាណឱ្យបានទៀងទាត់ ជាពិសេសដើរហាត់ប្រាណ, ធ្វើយូហ្គា ឬធ្វើសមាធិ, ម៉ាស្សា, ធ្វើរឿងដែលអ្នកចូលចិត្តដូចជា ការច្រៀង ការាំ គូរគំនូរ ជាដើម, ព្យាយាមផ្លាស់ប្តូរគំនិតអវិជ្ជមានទៅជាការគិតវិជ្ជមាន, បញ្ឈប់ការព្រួយបារម្ភអំពីអ្វីដែលអ្នកមិនអាចកែប្រែបាន, បង្កើតមិត្តភាពឱ្យបានច្រើន, ដើរកំសាន្តជាមួយមិត្តភក្តិ ឬក្រុមគ្រួសាររបស់អ្នក -ល-៕

សម្រួលអត្ថបទដោយ៖ THE iCON MEDIA

SHARE