បន្ទាប់ពីទ្រាំពពោះយ៉ាងលំបាក និងជម្នះបង្កើតបានកូនភ្លោះ ៥នាក់យ៉ាងជោគជ័យ ក្រុមគ្រួសារបានបង្ហោះរូបម្ដាយនិងកូនភ្លោះទាំង ៥នាក់នោះជាច្រើនសន្លឹក និងវីដេអូផងដែរ ដោយការទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមនុស្សជាច្រើន។
![]()
គ្រួសារលោក Vaughn និងអ្នកស្រី Kim Tucci មកពីទីក្រុង Perth ភាគខាងលិចនៃប្រទេសអូស្ត្រាលី បានផ្ដល់កំណើតឲ្យកូនទាំង៥នាក់ កាលពីខែមករាកន្លងទៅ ដែលមានកូនប្រុសម្នាក់ឈ្មោះ Keith និងកូនស្រី ៤នាក់គឺ Ali, Penelope, Tiffany និង Beatrix។
![]()
មុនជួបលោក Vaughn អ្នកស្រី Kim Tucci មានកូនប្រុសអាយុ ៩ឆ្នាំម្នាក់រួចមកហើយ ក្នុងអាពាហ៍ពិពាហ៍ជាមួយស្វាមីមុន។ ចំណែកចំណងអាពាហ៍ពិពាហ៍ថ្មីរបស់អ្នកទាំង២ បានផ្ដល់កំណើតដល់កូនស្រីពីរនាក់ មុនពេលអ្នកស្រី Kim កើតបានកូនភ្លោះទាំង ៥នាក់នេះ។
![]()
អំឡុងពេលពពោះកូនទាំង៥ អ្នកស្រី Tucci ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួននៅលើ Blog របស់អ្នកស្រីថា អ្នកស្រីបានជួបបញ្ហាមួយចំនួនដូចជា ចុកខ្នងខ្លាំង និងត្រូវងើបចូលបន្ទប់ទឹកញឹកញាប់នាពេលយប់។
![]()
យ៉ាងណាក្ដីក្រោយពេលឲ្យកំណើតកូនរួច និងបានថតរូបជុំគ្នាបង្ហោះនៅលើ Blog រូបរបស់អ្នកស្រី Tucci និងកូន បានទទួលការគាំទ្រពីមនុស្សប្រមាណជាង ១២៣ ០០០នាក់លើអ៊ីនធឺណិត។បើតាម លោក Vaughn និងអ្នកស្រី Kim Tucci បានឲ្យដឹងថានឹងប្ដេជ្ញាមើលថែចិញ្ចឹមបីបាច់កូនៗរបស់ពួកគេទាំងអស់ឲ្យបានប្រសើរ។
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()