របៀបផ្សាំកូនល្មុត ដោយខ្លួនឯង

91

+ការផ្សាំកូនល្មុត
-ការជ្រើសរើសពូជផ្សាំ គួរជ្រើសរើសពូជដែលកាត់ពីមែកដើមចាស់( មូលហេតុ គឺវានឹងអាចទទួលបានផលជាងការដាំដោយបណ្តុះគ្រាប់)
-ចំពោះការជ្រើសរើសមែក គឺត្រូវជ្រើសរើសល្មុតដែលមានស្លឹកល្មម, មិនខ្ចីពេក, មិនចាស់ពេក, មិនមានជំងឺ និងមិនមានសត្វល្អិតនៅលើសំបកមែក ព្រមទាំងមានផ្លែច្រើន
-សម្ភារដែលត្រូវផ្សាំ រួមមាន កាំបិតមុត ដែលកាប់ចង់ខ្សែសម្រាប់ចងរឹត (យកខ្សែ ឬលួស) ស្រកីដួង (ហែកយកសំបកក្នុងដែលទន់ងាយបឺតទឹក) និងដីមានជីជាតិ+វិធីផ្សាំ
-ការផ្សាំ គឺត្រូវធ្វើនៅក្នុងខែមេសា និងឧសភា ពោលគឺនៅក្នុងរដូវវស្សា គឺទទួលបានជោគជ័យ
-យកកាំបិតដែលមុត មកចៀរក្រឡឹងជុំវិញមែកពីលើ និងពីក្រោមថ្នាំប្រវែង២ទៅ៣សង់ទីម៉ែត្រ
-បន្ទាប់មក ឆ្កឹះកន្លែងដែលចៀរ ហើយបកសំបកចេញ
-យកកាំបិត មកកោសពីលើចុះក្រោមថ្នមៗ ឱ្យអស់រំអិល រួចយកក្រណាត់ទៅជូតឱ្យស្អាត-យកស្រកីដូងដែលត្រៀមរួច ហើយយកទៅជ្រលក់ទឹកឱ្យសើម បន្ទាប់មក យកតំរៀបគ្នាឱ្យបានទំហំប៉ុនកំភួនជើង
-ក្រោយមកទៀត យកស្រកីដូងទៅចងផ្អោបជាមួយមែកល្មុត ដែលបានចៀររួចនោះ ដោយចង់រុំវាឱ្យជិត និងតឹងណែនល្អ-លុះដល់រយៈពេល៣ទៅ៤ខែ ទើបដុះឫស យើងអាចចាប់ផ្តើមកាត់យកទៅបណ្តុះនៅក្នុងថង់
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE