វិធីបំបាត់ស្នាមខ្មៅក្រោមរង្វង់ភ្នែកបែបធម្មជាតិ

376

+គ្រឿងផ្សំ
–ត្រសក់ ១ផ្លែ
–ដំឡូងបារាំង ១ផ្លែ
–ប្រេងដូង រឺប្រេងអូលីវ (រកទិញនៅផ្សារទំនើប)+វិធីធ្វើ
–យកដំឡូងបារាំងមួយចំហៀង លាងអោយស្អាតរួចចិតសំបកចេញ ហើយកិនវាអោយម៉ដ្ឋ ទុកមួយឡែកសិន
–យកត្រសក់មួយផ្លែលាងអោយស្អាត ចិតសំបកចេញ ហើយកិនវាម៉ដ្ឋ
–លាយដំឡូងបារាំងកិន និង ត្រសក់កិនក្នុងបរិមាណស្មើគ្នា–លាបវាទៅលើក្រោមរង្វង់ភ្នែក
–ទុកចោល ២០ នាទី សឹមលាងចេញជាមួយទឹកត្រជាក់–បន្ទាប់មកជូតអោយស្ងួតទឹក យកប្រេងដូង រឺប្រេងអូលីវ ចាក់លើបាតដៃ រួចម៉ាស្សាជុំវិញរង្វង់ភ្នែករបស់អ្នក ជាចលនារង្វង់រយៈពេល ៥ នាទី(វិធីមួយចុងក្រោយនេះជួយកាត់បន្ថយស្នាមជ្រួញ និង ស្នាមស្រអាប់គ្មានពន្លឺនៃស្បែក)
–ធ្វើវិធីនេះជារៀងរាល់ព្រឹក រឺយប់មុនពេលចូលគេង
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE