វិធីដាំត្រឡាចឲ្យបានផ្លែល្អៗ ថែមទាំងទទួលផលបានច្រើន

942

-យើងត្រូវកាប់រណ្តៅទំហំ ៤០ សង់ទីម៉ែត្រ ៤ ជ្រុងក្នុងជម្រៅកន្លះម៉ែត្រ
-បើយើងដាំនៅខែប្រាំងត្រូវយកកម្ទេចកម្ទីសំរាមដុតដាក់ក្នុងរណ្តៅ តែបើនៅខែវស្សាត្រូវបាចកំបោរសក្នុងរណ្តៅមុនពេលដាំ
-គ្រាប់ពូជមុនពេលដាក់បណ្តុះយើងត្រូវយកទៅហាលថ្ងៃជាមុនសិន
-បន្ទាប់មកយកទៅត្រាំទឹកមួយយប់ រួចយកទៅកប់ក្នុងដីកន្លះថ្ងៃថែមទៀត រួចយកទៅបណ្តុះក្នុងកន្ទោងបណ្តុះកូនសិន ការធ្វើបែបនេះគ្រាប់ត្រឡាចនឹងអាចឆាប់ដុះគឺក្នុងចន្លោះពេលពី ៨ ទៅ ១២ ថ្ងៃប៉ុណ្ណោះ-នៅពេលវាដុះបានស្លឹកពីរ ទើបយើងយកវាទៅដាំក្នុងរណ្តៅដែលយើងបានរៀបចំ
-ពេលកូនត្រឡាចដុះលូតលាស់បាន ៧ សន្លឹក យើងត្រូវក្ដិចត្រួយវាម្តង ក្រោយមកយើងនឹងបាន ទទួលទងថ្មីចំនួនបីបន្ថែមទៀត
-ទងដែលបែកចេញនោះ នៅពេលវាលូតលាស់បាន ៧ ស្លឹកយើងបន្តអនុវត្តដូចជំហានទី ១ ទៀត ពេលនោះយើងនឹងបានទងថ្មីចំនួន ៧ បន្ថែមទៀត-យើងនៅតែបន្តអនុវត្តដូចជំហានទី ១ និង ទី ២ ដដែល ហើយពេលនោះ យើងនឹងបានទទួលទងថ្មីពី ៣០ ទៅ ៣៥ ទង(ដូច្នេះវាជាដំណាក់កាលដែលយើងត្រូវបន្ថែមជីធម្មជាតិ ដើម្បីជួយទ្រទ្រង់ការលូតលាស់របស់វា)
-ការដាក់ជីនេះ យើងត្រូវដាក់នៅសងខាងចេញពីរណ្តៅត្រឡាចពី ៣០ ទៅ ៥០ សង់ទីម៉ែត្រ មានដូចជាជីកំប៉ស្ត៍ លាមកសត្វ និងកំទេចស្លឹកឈើ និងស្រោចទឹកជាប្រចាំ ធ្វើបែបនេះត្រឡាចលូតលាសបានល្អ មានរយៈពេលយូររហូតដល់ជាង ២ ខែ ដែលអាចឲ្យវាផ្លែបានយូរ និងច្រើន– ក្រោយពីដាំបានរយះពេល៣០ទៅ៤៥ថ្ងៃ អាចប្រមូលផលបានហើយ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE