មានរសជូរអែមឆ្ងាញ់ ថែមជាមានភាពអស្ចារ្យជួយព្យាបាលរោគគេងមិនលក់បានទៀត

1234

មនុស្សដែលកើតរោគគេងមិនលក់គឺមានបញ្ហានៅក្នុងការគេងឱ្យលក់ ឬលក់ហើយឆាប់ភ្ញាក់ឡើងវិញ ភ្ញាក់នៅកណ្តាលយប់ ហើយនឹងមានការពិបាកក្នុងការខំគេងឱ្យលក់វិញណាស់។ លទ្ធផលនៃការរំខាននៅក្នុងការគេង ភាគច្រើនតែងតែជាការមួម៉ៅ វិបត្តិផ្លូវចិត្តអារម្មណ៍មិននឹងន ឬខ្សោយការចងចាំ។

ប្រភេទរុក្ខជាតិ: ផ្លែ/ផ្កាប៉ាស្យុង

លក្ខណៈរុក្ខជាតិ: វាជារុក្ខជាតិវល្លិតោងឡើង

-ស្លឹកឆែក ឆ្លាស់គ្នា ដែលមានកំពក

-ផ្កាទោល មានទំហំធំល្មមស្រស់ស្អាត ដោយមានសណ្ឋានដូចម្កុដ ឬបាំងឆ័ត្រពណ៌ស លាយស្វាយ

-ផ្លែមានរាងមូល មានអង្កត់ផ្ចិត ៥ ទៅ ៨សង់ទីម៉ែត្រ មានសារជាតិទឹក និងគ្រាប់នៅខាងក្នុង

-សាច់នៅខាងក្នុងផ្លែមានក្លិនឈ្ងុយ ហើយអាចធ្វើភេសជ្ជៈយ៉ាងឆ្ងាញ់ពិសា ថែមទាំងសំបូរទៅដោយវីតាមីនសេទៀតផង។

កន្លែងដាំដុះ: ផ្លែ/ផ្កាប៉ាស្យុងមាននៅស្ទើរទែគ្រប់ប្រទេសទាំងអស់នៅតំបន់ត្រូពិក។

វិធីធ្វើ និងរបៀបប្រើ: ការពិសាជាតិទឹកពីផ្លែប៉ាស្យុង ៤៥នាទី មុនពេលចូលគេងអាចជួយដល់បញ្ហាគេងមិនលក់។ ប្រសិនបើនៅទីផ្សារនៅតំបន់លោកអ្នកមានលក់ជាតិផ្កាប៉ាស្យុង ចូរលាយ ៣០ ទៅ ៦០តំណក់ជាមួយទឹកមួយកែវប្រមាណជា ៤៥នាទី មុនចូលគេង។

ការប្រើប្រាស់ធ្វើជាថ្នាំដទៃទៀត៖ ការពារ ឬព្យាបាលការកន្ត្រាក់នៃសាច់ដុំរញីរញ័រ ឬការប្រកាច់, ការឈឺក្បាល, ការឈឺចាប់សរសៃប្រសាទ, ជួយឱ្យស្ងប់អារម្មណ៍, ខ្សោយ, ការរំលាយអាហារ, ដំបៅពោះវៀន និងសរសៃប្រសាទ ជាពិសេសសរសៃប្រសាទតាមផ្ទៃមុខ៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។  វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ

សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល  ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE