ដំឡូងមួយប្រភេទនេះពិសេសមែន ជួយព្យាបាលចុករោយចង្កេះ អាចចៀសបានអាការៈខ្សោយក្រលៀន…

1839

ព្យាបាល: ចុករោយចង្កេះ អាចចៀសបានអាការៈខ្សោយក្រលៀន សាច់ដុំរឹងមាំ ស្គមស្គាំង…

ប្រភេទរុក្ខជាតិ: ដំឡូងឈាមមាន់

ផ្នែកប្រើប្រាស់: មើម

រស: មើមស្រស់មានរសជាតិភ្លាវ មានឥទ្ធិពលប៉ូវក្រលៀន

កន្លែងដាំដុះ: នៅប្រទេសយើងគេច្រើនដាំនៅតំបន់ជនបទ សំរាប់យកមើមបរិភោគ មើមវាអាចមានទម្ងន់ធ្ងន់អាចដល់ពី ៤-៥គីឡូ។

ការព្យាបាល៖

គេតែងយកមើមស្ងោរហូបដូចដំឡូងធម្មតា វាមានលក្ខណៈល្អ និងមានជាតិប៉ូវផង។ ព្យាបាលក្នុងជំងឺបាយមិនបាន ស្គមស្គាំង ជំងឺនោមយប់ រវើរវាយ គេយកមើមនេះដាំលាយបបរ រួចហូបនឹងមានចិត្តចេះឃ្លាន ហូបបាយឆ្ងាញ់ ឡើងគីឡូ សាច់ដុំរឹងមាំ អាចចៀសបានអាការៈខ្សោយក្រលៀន ចុករោយចង្កេះ។

កំរិតប្រើ៖ ប្រើពី ១០-១២ក្រាម ក្នុងមួយថ្ងៃ៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។  វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ

សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល  ឬទីផ្សារឡើយ។   ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE