វិធីដាំ​ស្ត្របឺ​រី នៅក្នុង​ផើង​ផ្កា

522

+ការរៀបចំ​ដាំ​ដុះ ៖
-ត្រៀម​ផើង​ដំណាំ ដែល​មាន​ទំហំ​ល្មម ទៅ​នឹង​ដើម​ស្ត្របឺ​រី
-ដី​មាន​ជីជាតិ (​ដី​ត្រូវ​សមស្រប​តាម​ដំណាំ​ស្ត្របឺ​រី )
-កូនស្ត្រ​បឺរី
-គួរ​ចាប់ផ្តើម​ដាំ​ដុះ​ស្ត្របឺ​រី  ចាប់ពី​ចុង​ខែ​វិច្ឆិកា រហូត​ដល់​ដើម​ខែ​ធ្នូ (​អំឡុង​ខែ​ចុះ​ត្រជាក់​)+ការដាំដុះ ៖
-ចាក់​ដី​ចូល​ក្នុង​ផើង​ដំណាំ​
-យក​កូនស្ត្រ​បឺរី  ដាក់​កប់​ក្នុង​រណ្តៅ​ដី​ក្នុង​ផើង​
-រួច​ហើយ​ស្រោច​ទឹក​
-រយៈពេល​២​ខែ​កន្លះ ទៅ ៣​ខែ ស្ត្របឺ​រី  នឹង​ចាប់ផ្តើម​ផ្លែ​+​ការថែទាំ ៖
-ស្រោច​ទឹក​ជាប្រចាំ ឱ្យបាន​ទៀងទាត់ ២​ថ្ងៃ​ម្តង ព្រឹក​ម្តង និង​ល្ងាច​ម្តង​
+​ការប្រមូល​ផល ៖
-បើសិនជា​យើង​ដាំ​ដុះ​ច្រើន​ផើង នោះ​ត្រូវ​ប្រឡេះ​យក​តែ​ផ្លែ​ណា​ដែល​ទុំ​ប៉ុណ្ណោះ-ក្នុង​មួយ​ដើម​អាច​ប្រមូល​ផល​បាន​ប្រមាណ ១,៥​គី​ឡូ ទៅ​១,៨​គី​ឡូ ហើយ​វា​មាន​អាយុកាល​រហូតដល់​១៦​ខែ ទៅ​១៨​ខែ អាស្រ័យ​លើ​ការថែទាំ​ដល់
-គួរ​ប្រមូល​ផល​ស្ត្របឺ​រី  នៅពេល​ដែល​ត្រជាក់ គឺ​នៅ​ពេល​ព្រឹក​ព្រលឹម និង​ពេល​ល្ងាច​ប៉ុណ្ណោះ​-ពេល​បេះ​ផ្លែ​ភ្លាម ពុំ​ចាំបាច់​លាង​ទឹក​នោះទេ ត្រូវ​ដាក់​វា​ចូលក្នុង​ប្រអប់​ដែល​ស្អាត និង​ត្រូវ​រក្សាទុក​វា​នៅ​កន្លែង​ត្រជាក់ ដែល​មាន​សីតុណ្ហភាព​ពី ៥ ទៅ ៧ ដឺ​ក្រេ
-នៅពេល​យើង​ចង់​បរិភោគ សឹម​យក​ផ្លែ​ទៅ​លាង​ទឹក​សម្អាត​
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE