វិធីដាំស្លឹកគ្រៃក្នុងកន្ត្រក ងាយស្រួលក្នុងការថែទាំ

513

+សំភារត្រូវមាន
-ដើមស្លឹកគ្រៃ ៤-៥ ដើម
-ដីសំរាប់ដាំដំណាំ ១ បាវ
-ទឹកស្អាត
-កន្ត្រកប្លាស្ទិច១ ឬ ២+វិធីធ្វើ
-យកស្លឹកគ្រៃកាត់យកតែគល់
-បន្ទាប់ពីនោះយកឈើចាក់ធ្មេញមួយចាក់វានៅចំកណ្តាលគល់
-យកគល់ស្លឹកគ្រៃដែលចាក់ឈើចាក់ធ្មេញរួចទៅត្រាំទឹករយៈពេល៤-៥ថ្ងៃ-បនា្ទប់គឺ រៀបចំកន្ត្រកសម្រាប់ដាំ យកដីចាក់ចូលទៅក្នុងកន្ត្រកដោយបាចដីដើម្បីកុំអោយដីនៅកកពេក
-យកគល់ស្លឹកគ្រៃដែលបានត្រាំទឹកមកដោតនឹងដី រួចយកដីបាចជុំវិញគល់-ស្រោចទឹកឲ្យទៀងទាត់ពេលព្រឹកនិងល្ងាចរាល់ថ្ងៃ បន្ទាប់ពីរយៈពេល ១៣ ថ្ងៃស្លឹកគ្រៃចាប់ផ្តើមដុះពន្លកនិងលូតលាស់ខ្ពស់
-៣០ថ្ងៃក្រោយ អ្នកអាចប្រមូលផលបានហើយសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE