​វិធី​ថែទាំ​គ្រាប់ពូជ​ដំណាំ​ឲ្យបានត្រឹមត្រូវដោយ​ខ្លួនឯង

286

+ដំណាក់កាល​ទី​១
​-ត្រូវ​ពិនិត្យ​រកមើល​តើ​ដើម ឬ​គុម្ព​មួយ​ណា​ដែល​យើង​ជ្រើសរើស​ធ្វើ​ពូជ ហើយ​ដាក់​សញ្ញា​ចំណាំ ដើម្បី​ចៀសវាង​ការច្រឡំ ឬ​ប្រមូល​ផល ។ ឯ​ការជ្រើសរើស ត្រូវអនុវត្ត​តាម​កត្តា​ខាងក្រោម ៖
-ត្រូវ​ជ្រើសរើស​ដើម​ណា​ដែល​មាន​សុខភាព​ល្អ (​គ្មាន​សត្វល្អិត និង​ជំងឺ​បំផ្លាញ​)
-ត្រូវ​ជ្រើសរើស​ដើម​ណា​ដែល​ផ្តល់​ទិន្នផល​ល្អ និង​ពណ៌​ល្អ+ដំណាក់កាល​ទី​២ ៖
​-ជ្រើសរើស​ផ្លែ​ណា​ដែល​មាន​រូបរាង​ល្អ ។ យក​ល្អ ចៀសវាង​កុំ​បេះ​ផ្លែ​ទី​១ គឺ​ចាំ​បេះ​ផ្លែ​ទី​២ ឬ​ទី​៣ ព្រោះ​យើង​ត្រូវ​ចាំមើល​សិន តើ​ដើម​នោះ អាច​ផ្តល់​ផ្លែ​ល្អ​បាន​ច្រើន​ដែរ​ទេ​? ជួនកាល​ដើម​ខ្លះ មាន​តែ​ផ្លែ​ដំបូង​ល្អ តែ​ផ្លែ​ក្រោយៗ សុទ្ធតែ​អន់ ឬ​ដើម​ជួប​នូវ​ការបំផ្លាញ​ផ្សេងៗ ។
-នៅពេល​ផ្លែ​ដែល​យើង​បាន​ជ្រើសរើស​នោះ​ទុំ​ល្អ ហើយ​ត្រូវ​បេះ​ទុក តែ​បេះ​នៅពេល​ដែល​មេឃ​ស្រឡះ​ល្អ ចៀសវាង​បេះ​នៅពេល​មាន​ភ្លៀង ។​+ដំណាក់កាល​ទី​៣ ៖
​-ផ្លែ​ដែល​បេះ​បាន ត្រូវ​ប្រឡេះ​យក​គ្រាប់​ហាលថ្ងៃ ឱ្យ​ស្ងួត យ៉ាង​ឆាប់រហ័ស
-គ្រាប់​ខ្លះ ត្រូវ​លាង​ទឹក​ជាមុនសិន ឧទាហរណ៍​ដូចជា ប៉េង​ប៉ោះ ល្ហុង មុន​នឹង​ហាល
-ការ​ហាល​នេះ គឺ​ដើម្បី​ឱ្យ​គ្រាប់​មាន​គុណភាព​ល្អ គ្មាន​ជំងឺ
-ការ​ហាល គឺ​ត្រូវ​ហាល​ក្រោម​ពន្លឺព្រះអាទិត្យ នៅ​ពេល​ព្រឹក រហូត​ដល់​ថ្ងៃ​ជិត​ត្រង់
-ការ​ហាល​ចោល​នៅពេល​ថ្ងៃត្រង់ និង​ថ្ងៃរសៀល មិន​ល្អ​ទេ ព្រោះ​វា​ក្តៅ​ពេក ហើយ​អាច​បណ្តាលឱ្យ​ប៉ះពាល់​ដល់​ជីវិត​របស់​គ្រាប់​-ការ​ហាល គឺ​ធ្វើ​យ៉ាងណា ឱ្យមាន​ខ្យល់​ចេញចូល​បាន​ល្អ
-បន្ទាប់ពី​បាន​ហាល​គ្រាប់​ស្ងួត​ល្មម​ហើយ ត្រូវ​សម្អាត​ឱ្យ​ស្អាត ដោយ​រើស​គ្រាប់​ខូច​ចោល យក​តែ​គ្រាប់​ល្អៗ តែប៉ុណ្ណោះ
+ដំណាក់កាល​ទី​៤
​-ត្រូវ​យក​គ្រាប់​ពូជ​ទុកដាក់​នៅ​កន្លែង​ស្អាត ស្ងួត ងងឹត និង​កម្តៅ​ទាប
-ក្នុងការ​ទុកដាក់​គ្រាប់ពូជ ត្រូវ​រក្សាទុក​ក្នុង​ដប ឬ​ប្រដាប់​ច្រក ដែល​គ្មាន​ខ្យល់​ចូល-គ្រាប់​ត្រូវ​រក្សា​ទុក​ដោយ​លាយ​ជាមួយ​សារធាតុ​មួយចំនួន ដែល​អាច​ជួយ​ស្រូប​សំណើម និង​ជួយ​បណ្តេញ​ខ្មូត
-សារធាតុ​ទាំងនោះ មានដូចជា ផេះ​ស្ងួត ធ្យូង​ស្ងួត​ជាដើម
+ដំណាក់កាល​ទី​៥
​-ប្រសិនបើ​យើង​ត្រូវការ​ទុក​គ្រាប់ពូជ​យូរ យក​ល្អ យើង​ចាក់​គ្រាប់ពូជ​ចេញ ដើម្បី​យក​មក​ហាល ហើយ​ឧស្សាហ៍​ប្តូរ​ផេះ ឬ​ធ្យូង​ដែល​ដាក់​លាយ​ជាមួយ​គ្រាប់ពូជ
-រយៈពេល​ហាល​ម្តងៗ គឺ​មួយ​ព្រឹក​គ្រប់គ្រាន់​ហើយ+ដំណាក់កាល​ទី​៦ ៖
​-ត្រូវ​បិទ​ស្លាក​លើ​ដប ឬ​កំប៉ុង ដើម្បី​ងាយស្រួល​ក្នុងការ​ចំណាំទុក
-អ្វី​ដែល​គួរ​សរសេរ លើ​ស្លាក​នោះ មានឈ្មោះ​ដំណាំ ឬ​ឈ្មោះ​ពូជ​ថ្ងៃខែ​ឆ្នាំ នៃ​ការប្រមូល​ផល
-ដូច្នេះ បងប្អូន​កសិករ​គួរតែ​អនុវត្ត​នូវ​ដំណាក់កាល​ទាំង​៦​ខាងលើ ឱ្យបាន​ល្អ ដើម្បី​ថែរក្សា​ទុក​គ្រាប់ពូជ ដោយ​ខ្លួនឯង​សម្រាប់​ដាំ​នៅ​រដូវ​ក្រោយ​ទៀត
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE