របៀបលាយជីជំនួយដំណាំឲ្យចេញផ្លែផ្កាបានលឿន

874

+គ្រឿងផ្សំ
-ល្ពៅទុំ ១គក-ល្ហុងទុំ ១គក-ចេកណាំវ៉ាទុំ ១គក
-ម្នាស់ទំលឿង ១ គក-ទឹកក្ដៅ ២លីត្រ-កាកស្ករអំពៅ (ស្កររងូ) ២គក+វិធីធ្វើ
-រួមធាតុផ្សំទាំង ៤មុខចូលគ្នាដោយចិតយកសំបកចេញ ចាក់ចូលក្នុងធុងផ្អាប់ ចាក់ស្ករអំពៅចូល ចាក់ទឹកក្ដៅចូល កូរឲ្យធាតុផ្សំរលាយចូលគ្នា-ទុកឲ្យត្រជាក់ រួចហើយបិតគំរបយកទៅទុកនៅកន្លែងម្លប់ហើយមានសំណើម ផ្អាប់ទុកចោលរយះពេល ៤៥ ថ្ងៃអាចត្រងយកទឹកវាមកប្រើបានកាកវាអាចយកដាក់តាមគល់ឈើបាន
+វិធីប្រើប្រាស់
-លាយជីនេះកន្លះលីត្រជាមួយទឹក១០លីត្រ បាញ់រាល់១អាទិត្យម្ដង ទឹកថ្នាំអាចទុកបាន៣ខែដាក់ក្នុងម្លប់សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE