បច្ចេកទេស​ចិញ្ចឹម​កំ​ពិស​ក្នុង​លូ ឆាប់បានផលហើយងាយចិញ្ចឹម..!!

546

ការរៀបចំ​កន្លែង​ចិញ្ចឹម​៖

–រៀបចំ​លូ​ដែលមាន​មុខកាត់​១​ម៉ែត្រ យក​លូ​ចាស់ៗ​ដែល​ប្រើ​រួច​សាប​ជាតិ​ស៊ីម៉ងត៍ ប្រសិនបើ​លូ​ថ្មី​ត្រូវ​ត្រាំ​ទឹក​ចោល​រយៈពេល​១០​ថ្ងៃ​សិន រួច​ចាក់​បិត​បាត​របស់​វា​កុំ​ឲ្យ​ជ្រាប់​ទឹក​ចេញ​

–អាចធ្វើ​នៅ​កន្លែង​ដែលមាន​ម្លប់​ខ្លះ មិនត្រូវ​ថ្ងៃ​ខ្លាំងពេក​

–ដាក់​ទឹក​បញ្ចូល​កម្ពស់​៤​តឹក និង​ដាក់​ដាំ​ចក ឬក៏​កំប្លោក​មួយចំនួន ដើម្បី​ជា​ជម្រក និង​បង្កើត​អុកស៊ីសែន ហើយ​ទុក​វា​ចោល​រយៈពេល​ប្រមាណ​១០​ថ្ងៃ​–ដាក់​មេ​កំ​ពិស​ដែលមាន​ពង​ស្រាប់​ប្រមាណ​១០​ក្បាល ឬ​មិនទាន់មាន​ពង​ក៏បាន និង​ឈ្មោល​ប្រមាណ៥​ក្បាល​ក្នុង​លូ​មួយ(​អាច​ទិញយក​មកពី​ទីផ្សារ កំ​ពិស​ឈ្មោល​មាន​មាឌតូច​ជាង​កំ​ពិ​សញី និង​មិនមាន​សំបុក​ពង​នៅ​ពោះ​វា​ទេ​)​។

​++ការ​ឲ្យ​ចំណី​៖–ស្ងោរ​ពង​ទា​ចំនួន​២​គ្រាប់ យកតែ​ស្នូល​ក្រហម បំបែក​វា​ជា​ដុំៗ​ហើយ​យកទៅ​ក្នុង​លូ​ជា​៣​កន្លែង ឲ្យ​ចំណី​ចំនួន ២-៣​ដង​ក្នុង​មួយថ្ងៃ​
–អាច​ប្រើ​ចំណី​បន្ថែម​ខ្លះៗ​ដូចជា​កាកសំណល់​ត្រី​សាច់​ផ្សេងៗ​។​

​បច្ចេកទេស​ដែល​អាចជួយ​ឲ្យ​កំ​ពិស​ឆាប់​ពងគឺ​៖

–យើង​ត្រូវដាក់​ឧបករណ៍​បាញ់​ខ្យល់​ទឹក​ក្នុង​លូ​នោះ​វិល​ចុះឡើង​រយៈពេល​ប្រមាណ១០-២០នាទី​ក្នុង​១​ថ្ងៃព្រោះ​កំ​ពិស​វា​ចូលចិត្ត​ទឹក​ដែលមាន​លំហូរ ដែល​ធ្វើ​ឲ្យ​វា​ឆាប់​កកើត​ពង​
–ត្រ​វ​ប្តូរ​ទឹក​រាល់​២​អាទិត្យ​ម្តង​


–ដើម្បី​ឲ្យ​កំ​ពិស​ឆាប់​ធំធាត់​យើង​ត្រូវ​លាយ​ទឹកEM១​ស្លា​ព្រា​បាយ ស្ករ​ងូ​១​ស្លា​ព្រា​បាយ​លាយ​ជាមួយទឹក​១​លីត្រ​រក្សា​នៅ​កន្លែង​ម្លប់​ចំនួន​១​អាទិត្យរួច​ចាក់​កន្លះ​លីត្រ​ចូលក្នុង​លូ​ដែល​វា​អាចជួយ​សម្លាប់ មេរោគ ហើយ​ធ្វើ​ឲ្យ​កំ​ពិស​ឆាប់​ធំធាត់​លឿន​

–កំ​ពិស​ត្រូវការ​រយៈពេល​ប្រមាណ១​ខែ​ជាង​ទៅ​២​ខែ​សម្រាប់​ការ​ធំ​ពេញវ័យ​ហើយ​វា​ត្រូវការ​រយៈពេលប្រមាណ៤​ខែ​ទើប​អាច​ប្រមូល​ផល​បាន​៕

អត្ថបទដោយ: អ៊ាង សុផល្លែត

SHARE