មុននឹងទិញទូរស័ព្ទដៃ សូមពិនិត្យមើលចំណុចទាំងនេះ ចៀសវាងទិញប៉ះចំរបស់ក្លែងក្លាយ..!!

638

កាលពីមុនការទិញទូរស័ព្ទដៃនិងកុំព្យូទ័រឬឧបករណ៍ប្រើប្រាស់ជាផ្សេងៗទៀតត្រូវបានគេចាត់ទុកថាគឺចំណាយឥតខ្ជះខ្ជាយឥតប្រយោជន៍។តែបច្ចុប្បន្ននេះកុំព្យូទ័រនិងទូរស័ព្ទដៃគឺជាឧបករណ៍ដ៏ពេញនិយមសម្រាប់មនុស្សសម័យថ្មីនេះដែលអាចជួយដល់ជីវិតរស់នៅរបស់មនុស្សបានយ៉ាងច្រើនលើសលប់។លោកអ្នកស្រម័យមើលថាតើមានផលវិបាកបែបណាប្រសិនបើមនុស្សគ្មានកុំព្យូទ័រនិងទូរស័ព្ទដៃ?

ដោយយោងតាមតំរូវការរបស់មនុស្សដ៏ច្រើនបែបនេះទើបសព្វថ្ងៃនេះមានជនខិលខូចឬក្រុមហ៊ុនមួយចំនួនបានផលិតរបស់ក្លែងក្លាយទាំងនោះ(Copy) ដោយលក់ក្នុងតំលៃថោកជាងរបស់ពិត(Original)។បច្ចុប្បន្ន ក៏មានមនុស្សមិនតិចទេបានប្រើរបស់កូពីទាំងនោះព្រោះតែពួកគេមិនបានដឹងឬដឹងតែចង់បានរបស់ថោក តែអ្នកប្រើប្រាស់ទាំងនោះមិនបានដឹងពីផលប៉ះពាល់របស់ចម្លងទាំងនោះទេ ដែលនាំមានផ្ទុះឬឆាប់ខូច……។

ខាងក្រោមនេះជាគន្លឹះខ្លះដើម្បីអោយបងប្អូនចេះមើលរបស់ពិត(Original)របស់របស់ចម្លង(Copy)៖

១-ការពិនិត្យមើលមុននឹងបើកប្រអប់៖ ចំណុចនេះសំខាន់ណាស់និងគួតែមានការងឿងឆ្លល់ថាតើហេតុអ្វីថង់ការទឹកដែលគេអ៊ុតខាងក្រៅនេះមានសភាពត្រង់?របស់ពិត(Original)មិនមានស្នាមអ៊ុតជ្រួញ លើប្រអប់ឡើយ ដែលមើលទៅដូចជាប្រើម៉ាស៊ីនអ៊ុតមិនទំនើបនិងលក្ខណៈបច្ចេកទេសដូចរបស់ក្រុមហ៊ុនគេទេ។ មួយវិញទៀតសូមកុំភ្លេចពិនិត្យមើលអត្ថបទដែលគេសសេរលើប្រអប់ផងដែរមិននឹងទិញ។

២-ពេលបើកប្រអប់សូមពិនិត្យ៖

សូមចំណាំថា សព្វថ្ងៃនេះក្រុមហ៊ុនទូរស័ព្ទស៊ីន(Original) ភាគច្រើនមិនមានដាក់ស្រោបថង់ដូចក្នុងរូបនេះទេ បើមាននោះភាគច្រើនជារបស់ក្លែងខ្លាយទេ។ ពេលបើកប្រអប់សូមឆែកមើលយូធូបមើលគេបើកប្រអប់ថ្មីលោកអ្នកដែរហើយប្រៀបធៀបមើលថាមារបស់ឬលក្ខណៈដូចរបសយើងកំពុងបើកដែររឺទេ។

៣-សូមពិនិត្យមើលភាសានៅលើប្រអប់​៖ ផលិតផលពិត(Original)ភាគច្រើនគេប្រើតែពីរភាសារទេ បើមានតែមួយឬលើលពី២ភាសារនោះមិនមែនជារបស់ស៊ីន(Original)ទេ។

៤-ពិនិត្យរូបរាងនិងវត្ថុធាតុដើមដែលគេផលិត៖

សូមចំណាំថា រាល់ឧបករណ៍តែងតែមានម៉ាក(Brand)របស់គេហើយក៏ជាឡូហ្គូរបស់ក្រុមហ៊ុនទាំងនោះដែលមានចំណុចពិសេសដែលមើលមួយភ្លែតយើងមិនអាចដឹង។សូមឆែកអ៊ីនធឺណែតមើលឡូហ្គូ(Logo)ពិតរបស់ពួកគេអោយមែនទែនតាំងពីពណ៌ ទំហំអក្សរនិងពុម្ពអក្សរជាដើម។

៥-សូមពិនិត្យលើឆ្នាំងសាកពេលបើកប្រអប់៖

សូមស្ទាបមើលរបស់ស៊ីន(Original) និងរបស់ចម្លង(Copy)ពិតជាមិនមានលក្ខណៈដូចគ្នាឡើយ តាំងពីថង់ស្រោបឆ្នាំងសាក ឡូហ្គូ ពុម្ពអក្សរ និងចំណុចផ្សេងទៀត។ចំណាំ៖ដើម្បីមើលអោយកាត់តែច្បាស់សូមយករបស់ពិតមកដាក់ជិតពេលបើកប្រអប់ ឬចូលមើលក្នុង Googleយកមកប្រៀបធៀបគ្នា។

សូមចងចាំថាក្រមហ៊ុនលួចសម្លងភាគច្រើនមិនបានចម្លងពុម្ពអក្សរឬចំណុចល្អិតណាមួយដែលក្រុមហ៊ុន(Original)បានដាក់ចំណាំដើម្បីសម្គាល់របស់ខ្លួនឡើយ ដោយពួកគេគិតថាអ្នកទិញមិនសូវខ្វល់របស់តូចតាចទាំងអស់នោះទេ។ដូចនេះដើម្បីកុំអោយខាតបង់លុយហើយបានរបស់ក្លែងក្លាយទៀតនោះសូមបងប្អូនពិនិត្យអោយមែនទែនមុននឹងទិញគ្រឿងអេឡិចត្រូនិចទាំងឡាយ៕

សម្រួលអត្ថបទដោយ៖The ICONMEDIA

SHARE