កម្ពុជាលើកទឹកចិត្តការផលិតកុលាលភាជន៍ បំណងលើកតម្កើងគុណតម្លៃមរតកវប្បធម៌អរូបីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពិសេសនៅប្រទេសកម្ពុជា

462

កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ មន្ត្រីជំនាញនៃនាយកដ្ឋានសិល្បភាពយន្ត សហការជាមួយមន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកំពង់ឆ្នាំបានចុះធ្វើការសិក្សាស្រាវជ្រាវអំពីប្រពៃណីនៃការផលិតកុលាលភាជន៍ របស់ប្រជាសហគមន៍នៅខេត្តកំពង់ឆ្នាំង ដើម្បីផលិតជាវីដេអូឯកសារ។

ការផលិតវីដេអូនេះក្នុងគោលបំណងលើកតម្កើងគុណតម្លៃមរតកវប្បធម៌អរូបីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពិសេសនៅប្រទេសកម្ពុជា និងលើកកម្ពស់ការយល់ដឹង តាមរយ:ការផលិតវីដេអូ និងផ្សព្វផ្សាយ ដែលជាគម្រោងរបស់ International Information and Networking Centre for Intangible Cultural Heritage in the Asia-Pacific Region។

សូមបញ្ជាក់ជូនថា កុលាលភាជន៍ គឺជាវត្ថុដែលធ្វើពីដីឥដ្ឋសូនដោយដៃកើតជាសណ្ឋានផ្សេងៗ ហើយហាលឲ្យស្ងួតរួចដុតឲ្យឆ្អិន រួមមាន ចានក្បាន ក្អម ឆ្នាំង..និងវត្ថុប្រើប្រាស់ប្រចាំថ្ងៃផ្សេងទៀត។

អត្ថបទ ប៉ុក បូរក្ស
រូបភាព អ៊ុំ គឹមឡេង

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
SHARE