អ្នកទស្សនានៅតែគាំទ្រឲ្យលោក ទេព រិនដារូ និងអ្នកស្រី អម្ពរ ទេវី សម្តែងចូលគ្នា ក្នុងភាពយន្តថ្មីៗទៀត…!

592

បើនឹកដល់តារាសំដែងពីររូបដែលល្បីល្បាញបំផុតក្នុងកំឡុងទ.វ៨០និង៩០គេប្រាកដជានឹកឃើញលោក ទេព រិនដារ៉ូ និងអ្នកស្រី អម្ពរ ទេវី ដែលកាលនោះ ខ្សែភាពយន្តខ្មែរមិនចាញ់សម័យទ.វទី៦០ឡើយ។

គួរលឹកផងដែរថា លោកទេព រិនដារ៉ូ ជាអ្នកខេត្តបាត់ដំបងកើតក្នុងឆ្នាំ1963 ឪពុកជាគ្រូបង្រៀន និងម្តាយជាពេទ្យឆ្មប ឯអ្នកស្រីអម្ព​រ ទេវីកើតឆ្នាំ1970 ហើយមកដល់ពេលនេះតារាសម្តែងជើងពីររូបនេះនៅតែមានប្រជាប្រិយភាពពីសំណាក់មហាជន។

អ្នកគាំទ្រភាគច្រើនចង់អោយតារាភាពយន្តទាំងពីររូបនេះបន្តរសម្តែងចូលគ្នា និងដឹកនាំរឿងសម្តែងថ្មីៗដែលមានលក្ខណៈជាខ្មែរបន្ថែមអោយបានច្រើនទៀតដើម្បីលើកតំកើងភាពយន្តខ្មែរយើងអោយល្បីដូចទ.វមុនៗ។

ប្រជាជនខ្មែរចង់ឃើញវិស័យភាពយន្តខ្មែររីកចម្រើន និងសង្ឃឹមយ៉ាងមុតមាំថាតារាសម្តែង ជាពិសេសអ្នកដឹកនាំរឿងអាចធ្វើអោយភាពយន្តខ្មែរមានគុណភាពល្អ និងរក្សាតំលៃមុខមាត់កម្ពុជាយើងអោយកាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិ។

អត្ថបទដោយ៖theiconmedia

SHARE