ឯកឧត្តមអ៊ាង សុផល្លែត រដ្ឋលេខាធិកាក្រសួងបរិស្ថានផ្តល់កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Sanshan TV អំពីការគ្រប់គ្រងសមុទ្រ….!

174

ក្នុងឱកាសនៃការចូលរួមសន្និសីទនៃវេទិកាប័រអាវសម្រាប់អាស៊ី (Boao Forum for Asia -Annual Conference 2019) នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងប្រតិភូតំណាងក្រសួងបរិស្ថាន បានអនុញ្ញាតិផ្តល់បទសំភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ Sanshan TV អំពីការគ្រប់គ្រងសមុទ្រដោយនិរន្តភាពសម្រាប់កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម អត្ថប្រយោជន៍សមុទ្រសម្រាប់ប្រព័ន្ធអេកូឡូស៊ី និងការចែករំលែកនូវបទពិសោធន៍ ក៏ដូចជាវិធានការគតិយុត្តនិងបច្ចេកទេស ដែលកម្ពុជាបានអនុវត្តកន្លងមលើការគ្រប់គ្រង និងអភិរក្សសមុទ្រ។

Image may contain: 4 people, people smiling, suit

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា សកម្មភាពសេដ្ឋកិច្ចលើផ្ទៃសមុទ្រមានការរីកនូវវិសាលភាពគួរកត់សម្គាល់ ដោយសារកត្តាជាច្រើន រួមមានកំណើនប្រជាជន កំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ និងការរីកចំរើនផ្នែកបច្ចេកវិទ្យា

Image may contain: 4 peopleដែលសកម្មភាពទាំងនេះបានជះឥទ្ធិពលដល់ការធ្លាក់ចុះនូវតុល្យភាពនៃស្ថានភាពសមុទ្រ។ បញ្ហាទាំងនេះ ចាំបាច់ត្រូវមានសកម្មភាព និងការអភិវឌ្ឍរួម ដើម្បីអនាគតយើងទាំងអស់គ្នា។ ក្នងន័យនេះ វេទិកាស្តីពី Deep Blue: The Familiar Unknown ដែលមានការចូលរួមពីវិស័យរដ្ឋាភិបាល ឯកជន និងអ្នកស្រាវជ្រាវ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងបានស្នើបន្ថែមនូវការពង្រឹងវិធានការការពារ និងគ្រប់គ្រងសមុទ្រ តាមរយៈសកម្មភាពជាក់ស្តែងរបស់ប្រទេសជាតិនីមួយៗ សកម្មភាពរួមក្នុងតំបន់ និងអន្តរជាតិ ដើម្បីរួមចំណែកសំរេចបាននូវគោលដៅទី១៤ នៃគោលដៅអភិវឌ្ឍដោយចីរភាព។

Image may contain: 6 people, people smiling

ជាមួយនេះដែរ ឆ្លើយតបនឹងវិធានការក្នុងការរួមចំណែករបស់កម្ពុជា ឯកឧត្តមបានលើកឡើងថា កម្ពុជាបានទទួលស្គាល់នូវសក្តានុពលសេដ្ឋកិច្ចពីសមុទ្រ និងតំបន់ឆ្នេរ និងបានចាត់នូវវិធានការជាបន្តបន្ទាប់ក្នុងការដោះស្រាយនូវបញ្ហាប្រឈមនានា តាមរយៈការដាក់ចេញនូវគោលនយោបាយ និងរបៀបវារៈនៃការអភិវឌ្ឍដោយនិរន្តភាព។ នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់កម្ពុជា បានកំណត់ពីសកម្មភាព និងវិធានការជាក់លាក់លើការគ្រប់គ្រងដោយនិរន្តភាពនូវធនធានជលផលសមុទ្រ ការអភិរក្សតំបន់សមុទ្រនិងឆ្នេរសមុទ្រ ជាដើម។

Image may contain: 4 people, people standing and suitជាពិសេសកម្ពុជាក៏បាននិងកំពុងរៀបចំក្រមស្តីពីបរិស្ថាននិងធនធានធម្មជាតិដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានតាំងពីឆ្នាំ២០១៥ ដែលជាលិខិតបទដ្ឋានគតិយុត្តមួយដ៏សំខាន់ ធានាប្រសិទ្ធភាពនៃកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ សំដៅសម្រេចបាននូវការរស់នៅដោយចេរភាព។

ប្រភព៖ Ministry of Environment

SHARE