ស្នាដៃចម្លាក់ដ៏អស្ចារ្យ ដូចរូបពិតៗ ! មានតំលៃចាប់ពី 7ពាន់ដុល្លា……..!

776

រូបចម្លាក់ដ៏រស់រវើកដែលហាក់ដូចជារូបពិតៗកំពុងមានការចាប់អារម្មណ៍យ៉ាងពីសំណាក់អ្នកលេងបណ្តាញសង្គម។រូបចម្លាក់ធ្វើពីដីនេះត្រូវបានឆ្លាក់ចេញពីជាងចម្លាក់វ័យក្មេងស្រស់ស្អាតម្នាក់ឈ្មោះ លួ លីរ៉ុង (Luo Li Rong).

លីរ៉ុង ជាជនជាតិចិនដែលសព្វថ្ងៃនេះនាងរស់នៅប្រទេស ប៊ែលជីមរយៈពេលពីបីឆ្នាំមកហើយ។កាលពីនាងនៅក្មេង នាងបានសិក្សាសិល្បៈផ្នែកចម្លាក់នៅសាកលវិទ្យាល័យ CAFA នៅទីក្រុងបេជីញ ប្រទេសចិន ហើយពេលបញ្ចប់ការសិក្សានាងត្រូវបានអញ្ជើនិងក្លាយជាសមាជិកនៃសិក្ខាសាលា ដ៏ធំមួយនៅលើពិភពលោក របស់Sun Jiabao។

កំឡុងពេលនាងធ្វើការនៅទីនោះនាងទទួលបានបទពិសោធន៍ជាច្រើនទាំងផ្នែកចម្លាក់និងផ្នែកគ្រប់គ្រងទៅលើគម្រោងជាច្រើន ជាហេតុនាំអោយនាងទទួលបានជោគជ័យកាន់តែខ្លាំង ហើយក៏ទទួលបានពានរង្វាន់ Olympic នៅឆ្នាំ2018នៅទីក្រុងបេជីញប្រទេសចិន។

គួររំលឹកផងដែរថា រូបចម្លាក់របស់នាងសព្វថ្ងៃនេះកំពុងដាក់លក់តាមអនឡាញដែលមានតំលៃចន្លោះពី$7,000 ទៅជាង10ម៉ឺនដុល្លា ។

ប្រែសម្រួលដោយ PC

Credit: Luo Li Rong

SHARE