វិធីផ្សាំមែកក្រូចឆ្មារសម្រាប់យកទៅដាំឆាប់បានផ្លែ

1486

* សម្ភារៈត្រូវមាន៖

– ថង់ប្លាស្ទិចថ្លា ៥x៨សង់ទីម៉ែត្រ, ថង់ប្លាស្ទិចខ្មៅ ១២x១៥សង់ទីម៉ែត្រ

– កូនកាំបិត ស្រកីដូងស្ងួតហាន់ឲ្យម៉ដ្ឋ កបោរស្លាម្លូ។

វិធីធ្វើ៖

– លាយកំបោរ១ស្លាព្រាបាយជាមួយទឹក១០លីត្រ រួចស្រោចលើកំទេចស្រកីដូងឲ្យសើមគ្រប់គ្រាន់ដើម្បីការពាកាកើតផ្សិតពេលផ្សាំ ហើយច្រកក្នុងថង់ប្លាស្ទិចថ្លា ៥x៨សង់ទីម៉ែត្រ។

– ជ្រើសរើសចុងមែកក្រូចដែលធ្លាប់មានផ្លែល្អ ដោយកំណត់យកប្រវែង៣តឹកពីចុងត្រួយវាមក។

– ធ្វើការជៀសំបករបស់វាចេញប្រវែង១សង់ទីម៉ត្រ ដោយយកត្រង់ចន្លោះភ្នែករបស់វាទាំងពីរបន្ទាប់មកទុកវាចោលរយៈពេល៤-៥ថ្ងៃ។

– រួចបន្ទាប់ពីនេះមកយើងវះថង់ស្រកីដូងរួចចងផ្អោបជុំវិញកន្លែងដែលជៀសំបកនោះ រួចចងផ្អៀបឲ្យតឹងណែន។

– ត្រូវពិនិត្យមើលសំណើមក្នុងថង់ជាប្រចាំកុំឲ្យវាសើមជ្រុលពេក ហើយបើវាស្ងួតត្រូវបន្តក់ទឹកដាក់បន្ថែម។

– រយៈពេល២០-២៥ថ្ងៃ វានឹងចាប់ដុះឬសចេញមក តែបើនៅរដូវរងារវិញវាអាចមានរយៈពេលយូរជាងនេះបន្តិច។

– បន្ទាប់មកយើងអាចកាត់វាចេញពីដើមយើយយកមកដាក់ដាំនៅក្នុងថង់ប្លាស្ទិចខ្មៅ ១២x១៥សង់ទីម៉ែត្រ ហើយរយៈពេល១៥ថ្ងៃបន្ទាប់យើងអាចយកវាទៅដាំបានហើយ។

– ត្រូវយកថ្នាំក្រហម (ថ្នាំដែលគេប្រើសម្រាប់លាបលើមែកឈើពេលគេកាត់វាហើយ) ទៅលាបលើកន្លែងមែកដែលយើងបានកាត់ចេញនោះរយៈពេលមួយអាទិត្យដើម្បីការពារវាពីការឆ្លង និងកើតរោគផ្សេងៗ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE