បច្ចេកទេសផ្សាំបណ្តុះកូនអំពៅសម្រាប់យកទៅដាំបានទិន្នផលខ្ពស់ និងដើមស្មើគ្នាល្អ!

995

វិធីធ្វើ៖ មុនដំបូង អ្នកត្រូវកាត់យកភ្នែកពូជអពំពៅដោយទុកសាច់ប្រវែងប្រមាណ២សម សងខាងភ្នែករបស់វា។ បន្ទាប់មកជ្រើសរើសយកភ្នែកពូជណាដែលមានពន្លកល្អ មិនល្អុយ ឬមានជំងឺ។ ក្រោយមក អ្នកលាយដីមានជីវជាតិ ជីកំប៉ុស្ត អង្កាមដុត ដាក់ក្នុងថង់ខ្មៅរួចដាក់អំពៅបណ្តុះ។

អត្ថប្រយោជន៍៖ អាចឲ្យយើងបានកូនពូជអំពៅដែលលូតលាស់ល្អសម្រាប់យកទៅដាំមានដំណុះល្អ១០០% បានទិន្នផលខ្ពស់តាមការចង់បាន។

បើយើងកាប់ហើយដាំតែម្តងនោះ វានឹងមានអំពៅខ្លះវាស្អុយ ហើយដុះមិនគ្រប់ចំនួនដែលយើងចង់បាន ដែលបានទិន្នផលតិច ។ បណ្តុះបានរយៈពេល២០ថ្ងៃយើងអាចយកទៅដាំបាន។

អត្ថបទ៖ អ៊ាង សុផល្លែត

SHARE