ទម្លាប់អាក្រក់ ទាំង៧ ធ្វើឱ្យតម្រងនោមអ្នកមានបញ្ហា

5450

ទង្វើមិនល្អទាំង៧ ដែលអ្នកកំពុងតែបំផ្លាញដល់តម្រងនោមនោះ មានដូចខាងក្រោម៖
១) មិនសូវពិសារទឹក៖ ទឹកជាសារធាតុមួយសំខាន់សម្រាប់សារពាង្គកាយអ្នក ប្រសិនបើអ្នកមិនសូវបានពិសារទឹក វាមិនអាចអោយឈាម អ្នករត់ស្រួលបានទេ និងទឹកនោមផ្ទុកទៅដោយបាក់តេរី និងមេរោគយ៉ាងច្រើន ពីព្រោះអ្នកមិនបានយកជាតិទឹកទៅសម្អាតក្នុងសារពាង្គកាយខាងក្នុង។ ដូច្នេះ អ្វីដែលសំខាន់អ្នកគួរតែ ពិសារទឹកអោយបានច្រើន នៅពេលទឹកមានក្នុងខ្លួនអ្នកកាន់តែច្រើន វាជំរុញអោយទៅសម្អាតកាកសំណល់ក្នុង ប្លោកនោមរបស់អ្នក។

២) ជាតិប្រៃ៖ ជាតិប្រៃផ្ទុកទៅដោយជាតិស្យូដ្យូម ដែលប៉ះពាល់ជាមួយតម្រងនោមខ្លាំងណាស់ ជាង ៩៥% ដែលជាតិស្យូដ្យូមមានក្នុងអាហាររបស់អ្នក។ ជាពិសេសអំបិលបានធ្វើអោយមានសារធាតុមួយឈ្មោះថា Edema វាអាចអោយសម្ពាធឈាមអ្នកកើនឡើង និងតម្រងនោមក៏មានបញ្ហាដែរ។ ជាការពិត មួយថ្ងៃអ្នកអាចបរិភោគជាតិអំបិលដែលមានក្នុងរបបអាហារត្រឹមតែ៦ក្រោមបានហើយ។

៣) ឈឺបញ្ហាតម្រងនោម តែមិនព្រមព្យាបាល៖ នេះជាទង្វើមួយដែលធ្វើអោយតម្រងនោមខូចកាន់តែខ្លាំង នៅពេលអ្នកមានបញ្ហានេះតាំងពីយូរ ប៉ុន្តែអ្នកមិនព្រមព្យាបាល វាអោយជាស្បះស្បើយ អ្នកនៅតែទុក ដូច្នេះ ជំងឺនេះនៅតែរុំារ៉ៃជារៀងរហូត។ ចំពោះរោគសញ្ញានៃជំងឺតម្រងនោមនេះ គឺនៅពេលខែត្រជាក់ ទឹកនោមមានចេញឈាម ហើម ឈឺក្បាល និងក្អួត។

៤) បរិភោគសាច់ច្រើនពេក៖ ចំពោះមនុស្សមួយចំនួនគិតថា ការបរិភោគសាច់ ជាអាហារអាចអោយសុខភាពល្អបាន ប៉ុន្តែគំនិតបែបនេះ គឺខុសនៅពេលអ្នក កាន់តែបរិភោគសាច់កាន់តែ ច្រើនធ្វើអោយកើនឡើង ជាតិប្រូតេអ៊ីនកាន់តែខ្លាំង និងប៉ះពាល់ដល់តម្រងនោម។ ប្រសិនបើ អ្នកចង់ទទួលបាន ជាតិប្រូតេអ៊ីនក្នុងខ្លួនរបស់អ្នក អាចបរិភោគត្រឹមតែ០.៨គីឡូក្រាម ក្នុងមួយថ្ងៃ មានន័យថាមនុស្សដែល មានទម្ងន់ ៥០គីឡូ អាចបរិភោគសាច់ត្រឹមតែ ៤០ក្រាម។

៥) មិនសូវបរិភោគអាហារ៖ វាក៏ជាចំនុចមួយ ដែលគ្រោះថ្នាក់ដល់តម្រងនោម ពីព្រោះវាប៉ះពាល់ដល់ការរំលាយអាហារ ដោយសារតែគ្មាន សារធាតុអាហារចូល ទៅក្នុងក្រពះ ដូច្នេះក្រពះគ្មានអ្វីកិន និងប្លោកនោម គ្មានអ្វីបញ្ចេញចោលទៀត ធ្វើអោយស្ទះ ។ យ៉ាងណាមិញ អ្នកអាចបរិភោគអាហារ អោយទៀងពេល ដើម្បីអោយសុខភាព ខាងតម្រងនោមមានសុខភាពល្អបាន។

៦) ការប្រើថ្នាំបំបាត់ការឈឺចុកចាប់ច្រើន ហួសកំរិត៖ ប្រសិនបើអ្នកកំពុងប្រើថ្នាំបំបាត់ការឈឺ ចុកចាប់ ច្រើនហូសកំរិត អ្នកគួរតែបន្ថយវាខ្លះ ពីព្រោះថ្នាំនេះ បានបង្អាក់ឈាម មិនអោយរត់បានស្រួល និងបង្អាក់ទឹកនោមថែមទៀត។

៧) គ្រឿងស្រវឹង៖ ចំពោះគ្រឿងស្រវឹង អាចបំផ្លាញដល់ប្រព័ន្ធតម្រងនោមអ្នក នៅពេលអ្នកពិសារគ្រឿងស្រវឹង ដូចជាស្រាជាដើម ច្រើនហូសកំរិត ធ្វើអោយទឹកនោមមានជាតិអាស៊ីតកាន់តែច្រើន។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE