វិធីធម្មជាតិបំបាត់ពិសរោមដង្កូវរមាស់

1130

នៅពេលអ្នកដើរទៅប៉ះ ដង្កូវរមាស់ វានឹងធ្វើឱ្យអ្នកកើតរមាស់ ផ្សាៗ កាន់តែអេះ កាន់តែ រមាស់ផ្សាៗឡើងៗ ហើយក៏ឡើងដុំក្រហមៗ កើតជាបន្ទាលត្រអាក មានអ្នកខ្លះកើតជំងឺខ្យល់ ព្រោះពិសដង្កូវនេះក៏មាន។


ខាងក្រោមនេះជាវិធីបំបាត់ពិសរោមដង្កូវរមាស់នេះងាយៗ
តាមបទពិសោធន៍កន្លងមក ដើម្បីវិធីបំបាត់ពិសរោមដង្កូវរមាស់ គឺគ្រាន់តែ
-យកស្លឹកបាស និងស្រាសមកញី


-ឬបុកចូលគ្នាអោយខ្ទេច
-យកមកលាបត្រង់កន្លែងដែលរមាស់ ឬកន្លែងកើតពិសរមាស់ ក៏នឹងជួយបន្សាបពិសរោមដង្កូវនេះបាន ។

ចុចអាន៖ ព្យាបាលហឺត រលាកទងសួត របេង ក្អកធ្លាក់ឈាម

ចុចអាន៖  ព្យាបាលលើសឈាម ស្ទះសរសៃឈាម 

គុណប្រយោជន៍ស្លឹកបាស៖
ស្លឹកបាសជារុក្ខជាតិវល្លិមួយប្រភេទដែលមានការពេញនិយមបំផុតសម្រាប់វិស័យចំណីអាហារ ហើយស្លឹកបាសក៏ជាបន្លែដែលមានមានសារធាតុ “បេតាឃែរ៉ូទីន” សំរាប់ជួយការពារការកើតមហារីកកាត់ បន្ថយជាតិស្ករក្នុងឈាម និងមានសារធាតុកាល់ស្យូម ជួយប៉ូវឆ្អឹង និងធ្មេញមានជាតិដែក និងវីតាមីន C បន្ថយអាការឆ្អល់ តឹងពោះ និងចុកពោះជាដើម ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE