បងប្អូនចង់ដឹងទេថា រកាំជាឱសថធម្មជាតិជួយព្យាបាលជំងឺអ្វីបានខ្លះ?

3930

បងប្អូនភាគច្រើនប្រាកដជាស្គាល់ហើយ តែប្រហែលជាមិនទាន់ដឹងទេថា រកាំជាឱសថធម្មជាតិជួយព្យាបាលជំងឺបានទាំងនេះបានផងដែរ។ ខាងក្រោមនេះយើងបានរៀបរាប់ពីការព្យាបាល និងការប្រើប្រាស់ឲ្យបានត្រឹមត្រូវ៖រុក្ខជាតិ: រកាំ។ ផ្នែកប្រើប្រាស់: ផ្លែ និងស្លឹក។ កន្លែងដាំដុះ: ដុះដោយខ្លួនឯងនៅតាមតំបន់ភ្នំ ធ្លាប់ប្រទះឃើញនៅខេត្តកោះកុង។ បន្តពូជដោយគ្រាប់។

លក្ខណៈរុក្ខជាតិ: ជាតាលព្រឹក្ស ធាងដុះចេញពីដី តាមធាងមានបន្លាច្រើន។ ស្លឹកដុះចេញពីធាង ជាស្និតមិនរៀបរយ (រាងដូចស្លឹកផ្តៅសោម)។ កញ្ចុំផ្កាចេញពីគល់ប្រគាបស្លឹក។ ផ្លែចេញជាធ្លាយ ផ្លែនីមួយរាងស៊ុតស្រួចចុងក្រហមជាំ មានរសជាតិជូរអែម។ សំបកផ្លែមានរោមច្រើនបែបជាបន្លា។

ការព្យាបាល:

-ផ្លែ: ទទួលទានព្យាបាលរោគស្លេស្ម៍ ក្អក និងហើមក្បាលជង្គង់។

-ស្លឹក: ទំលាក់ស្លេស្ម៍ ឈាមក្តៅ។

កំរិតប្រើ: ប្រើពី ៣០-៥០ក្រាម ដាំផឹកក្នុងមួយថ្ងៃ៕

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

SHARE