(វីដេអូ) វីធីធ្វើអរម៉ូនធម្មជាតិបញ្ជាឱ្យរុក្ខជាតិ ដំណាំហូបផ្លែ និងបន្លែគ្រប់ប្រភេទ ចេញផ្លែផ្កាច្រើនខុសរដូវ

4971

វត្ថុធាតុដើម៖ ស៊ុតស្រស់ ២គីឡូក្រាម ទឹកដូង ២ផ្លែ ពងមាន់ ៣០គ្រាប់ ទឹកដោះគោជូ ១លីត្រ ទឹកដោះគោឆៅ ២កំប៉ុង និងមេដំប៉ែ ឬមេតាប៉ែ ២គ្រាប់។

Image may contain: food

សម្ភារ៖
-ធុងប្លាស្ទិកមានគំរបបិតជិតចំណុះ២០លីត្រ មាស៊ីនកិនទឹកក្រលុក ឬក៏ដំបង។

វិធីធ្វើ៖
-ដំពងមាន់អោយបែកខ្តិចទាំងអស់ រួចហើយចាក់វត្ថុធាតុផ្សំទាំងអស់ចូលក្នុងធុងកូអោយសប់រួចគ្របទុក កូររាល់មួយថ្ងៃពីរដង ហើយផ្អាប់ទុក ២៥ថ្ងៃ អាចប្រើបាន។

វិធីរក្សាទុក ៖ គ្រប់ចំនួនថ្ងៃហើយចាប់ចាក់ចំរោះត្រងយកតែទឹកកុំអោយដោយកាកច្រកចូលធុង ឬប៉ាដុងទុកក្នុងម្លុបមានខ្យល់ចេញចូលល្អ។

វិធីប្រើ ៖ ទឹកថ្នាំអរម៉ូណ ២០cc លាយទឹក ២០លីត្រ យកទៅបាញ់លើដើម លើស្លឹកដំណាំ។ បាញ់រៀងរាល់ ៣ ឬ ៥ថ្ងៃម្តង ពេលល្ងាច។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE