ងាយៗវិធីក្នុងការដាំដំណាំបន្លែបែបលក្ខណៈគ្រួសារ ដោយប្រើផើង ធុង ឬកេសស្នោរ

2299

ការដាំដំណាំបន្លែនៅផ្ទះដោយខ្លួនឯងតិចតួច ឬសមល្មមបែបលក្ខណៈគ្រួសារ វាមានគុណប្រយោជន៍ច្រើនអាចចំណេញទាំងពេលវេលា ថវិកា និងងាយស្រួល ហើយយើងក៏ទុកចិត្តបានថាវាជាបន្លែធម្មជាតិ។ ហើយយើងក៏បន្ថែមនូវភាពរីករាយក្នុងគ្រួសារ ដោយការដាំដំណាជាមួយគ្នា នៅថ្ងៃទំនេរជាមួយគ្រួសារ។ ខាងក្រោមនេះជាវិធីងាយៗក្នុងការដាំដំណាំបន្លែ ដោយប្រើផើង ធុង ឬកេសស្នោរ៖

-ត្រូវ‌ជ្រើសរើស‌ពូជឲ្យបានល្អ

-ដីដាំត្រូវយកដីបាតស្រះ ត្រពាំង‌ បឹង ទន្លេ ហាលឲ្យស្ងួត ដើម្បីសំលាប់មេរោគ

-ដំដីឲ្យម៉ដ្ឋ លាយជាមួយផេះ (សំណល់បន្លែ ផ្លែឈើ ស្លឹកឈើ កាប់តូចៗហាលឲ្យស្ងួត រួចដុតយកផេះ) និង‌ជីលាមកសត្វពុកផុយ‌ច្របល់‌លាយចូលគ្នា ធ្វើបែបនេះ‌គឺដើម្បីឲ្យដីធូរ‌ ដំណាំ‌ងាយចាក់ឫស។

-សម្រាប់ដំណាំស្ពៃពេលបំបែកកូនដាំរួច ត្រូវយកឫសកំផ្លោកកាប់អោយតូចៗហាលឲ្យស្ងួតមកគ្របពីលើ គល់ឲ្យជិតការពារពេលស្រោចទឹករលើងឫស និងរក្សាសំណើមបានរយៈពេលយូរ។

-ការ‌ដាំអាចដាក់ក្នុងអ្វីក៏បានដូចជា ផើង ធុង កេសស្នោរ…

*ពិសេស‌ទៅទៀត‌អាចយកសំណល់ទឹកលាង ត្រី‌ សាច់ ស្រោចគល់ដំណាំគ្រប់មុខរាល់ថ្ងៃ ព្រោះវាមានជីវជាតិល្អ។ ត្រូវព័ទ្ធសំណាញ់ការពារសត្វចាបកុំឲ្យមកចិកស៊ីបន្លែ ពិសេស‌ស្ពៃ‌៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE