ងាយៗវិធីក្នុងការដាំជីរអង្កាមក្នុងកញ្ច្រែង

1257

១.ការរៀបចំ និងវិធីដាំ៖

-ជ្រើសយកខ្នែងដែលល្អ

-បេះស្លឹកចេញខ្លះ ទុកត្រឹម ៣-៤ស្លឹក ដើម្បីកាត់បន្ថយការខ្សោះជាតិទឹកនៃជីអង្កាមនេះ។

-រៀបចំថាសមួយដែលមានរន្ធតំរៀបជាជួរសម្រាប់ដាំ រួចដាក់ក្នុងកញ្រ្ចែងមួយ។

-យកកំទេចថ្មពណ៌ស លាយជាមួយកំទេចថ្មភ្នំភ្លើង (ឬអាចសាកល្បងលាយជាមួយខ្សាច់គ្រាប់ធំ) ដាក់ក្នុងរន្ធនោះត្រឹមជាងពាក់កណ្តាលបន្តិច។

-ប្រើចន្ទាសចាប់ដើមជីអង្កាមដាក់ដាំក្នុងរន្ធ កុំអោយវាជំា ឬបាក់ខូច។

-ពេលដាំបានគ្រប់រន្ធហើយ យកវាទៅដាក់ក្នុងថាស ឬអាងដែលធំជាង ហើយចាក់ទឹកចូលអោយបានត្រឹមពាក់កណ្តាលរន្ធដែលដាំនោះ ជ្រើសរើសយកកន្លែងដែលមានពន្លឺថ្ងៃតិចៗ។

-រង់ចាំរយៈពេល ៧-១០ថ្ងៃ ឬសង្កេតមើលជីអង្កាមថាវាលាស់ត្រួយ ហើយទើបដាក់ជី។

-រយៈពេល ៣-៤សប្តាហ៍ វានឹងលូតលាស់ឡើងពេញកញ្ច្រែង ទើបយើងអាចកាត់យកទៅលក់ ឬហូបបានដូចដែលអ្នកចូលចិត្ត។

២.វិធីធ្វើទឹកជី៖

-យកលាមកប្រចៀវ ១គីឡូក្រាម លាយជាមួយទឹក ២០លីត្រ កូរឲ្យសព្វ រួចយកទៅហាលថ្ងៃរយៈពេល ៣ថ្ងៃ។

-បន្ទាប់មកយកទឹកជីខាងលើ លាយជាមួយទឹក ២០លីត្រ សម្រាប់ការដាំ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE