បច្ចេកទេសចិញ្ចឹមជ្រូកទទួលបានផលល្អ

230

នៅក្នុងការចិញ្ចឹមជ្រូក នៅក្នុងប្រទេសកម្ពុជា ប្រជាជនចូលចិត្តចិញ្ចឹមតាមបែបលក្ខណៈគ្រួសារ ដោយអោយចំណី តាមរយៈកាកសំណល់ផ្ទះបាយ និងចំណីផ្សេងៗផលិតដោយខ្លួនឯង ដែលងាយរកនៅតាមភូមិជិតៗផ្ទះ។ ខាងក្រោមជាវិធីចិញ្ចឹមជ្រូកតាមបែបបច្ចេកទេសដែលបានទទួលបានផលល្អ ។ នៅក្នុងវិធីនេះ និងលើកយកវិធីតាមលំដាប់លំដោយ ដូចតទៅ៖

១. របៀបជ្រើសរើសពូជជ្រូកសំរាប់ចិញ្ចឹមៈ
– រើសពូជដែលមានដងខ្លួនវែង ជើងត្រង់ធំរឹងមា ដោយមិនខ្វាក់ ដោះច្រើនដែលមានចំនួន១២ ឡើងទៅ។
– ការរើសបា ក៏ដូចគ្នាដែរ ត្រូវរើសយកបាដែរមានអាយុចាប់ពី៨ខែឡើងទៅ ត្រូវរើសយកដងខ្លួនវែង ធំ រាងកោង ត្រកៀករីក ជើងធំបួនរាំងមាំនិងហំហួន សុខភាពល្អ កាយវិការហ័សរហួន ដំណើររាងហំ ត្រចៀកធំវែង កន្ទុយមាំ។


– ជ្រូកមេដែលត្រូវយកមកធ្វើពូជត្រូវរើសជ្រូក មានអាយុចាប់ពី ៦ខែឡើង មានទំងន់១០០ ទៅដល់ ១២០គីឡូក្រាម។

២. របៀបធ្វើទ្រុង និងទីតាំងសំរាប់ចិញ្ចឹមៈ
– ត្រូវជ្រើសដីដែលមានទីតាំងខ្ពស់មិនលេចទឹកព្រោះងាយស្រួសរៀមចំប្រព័ន្ធបង្ហូរចូលលូឬអាស្តុកអាចវាកុំអោយស្អុយគេជិតខាង។មិនត្រូវរើសទីតាំងដក់ទឹកខ្លាំង ដែលនាំបង្កមេរោគ ។


– គំលាតទ្រុងត្រូវធ្វើអោយឃ្លាយពីគ្នាអោយឆ្ងាយបន្តិច មានពន្លឺគ្រប់គ្រាន់ តែមិនក្រៅពេក ដោយសង់ទ្រុងអោយមានខ្យល់ចេញចូលបានល្អ និងបណ្តោយថ្ងៃ។
– ពីទ្រុងមួយទៅមួយអាចធ្វើចន្លោះ ពី១៥ ម៉ែត្រ ទៅ ២០ម៉ែត្រ


– ទំហំទ្រុងអាចធ្វើបាន ចន្លោះ ទទឹង២ម៉ែត្រ បណ្តោយ ២.៥ ម៉ែត្រ
– សំរាប់ទ្រុងមេដែលផើម អាចធ្វើអោយបាន ១.៥ម៉ែត្រ បណ្តោយ និងទទឹង២.៥ ម៉ែត្រ


– សំរាប់ទ្រុងមេកើតកូន អាចធ្វើដូចមេផើមក៏បានដែរ
– រាល់ទ្រង់អាចធ្វើកំពស់១.២ ម៉ែត្របាន។

 

៣. ការមើលថែរក្សា
– មេជ្រូកពពោះត្រូវការការពារអោយបានល្អ កុំអោយមានការប៉ះទង្វឹចទៅនឹងអ្វីមួយព្រោះវាអាចបណ្តាលអោយរលូតកូនបាន។
– មេដែលកើតបាន៨ថ្ងៃ ត្រូវមុជ្រទឹក លាងសំអាត អោយបានស្អាតកុំអោយមេរោគឆ្លង ជាពិសេសនៅត្រង់ផ្នែកពោះ និងអវៈយវៈរបស់មេ។

  

– ត្រូវរកទ្រុងថ្មីអោយមេជ្រូក បន្ទាប់ពីបង្កើតកូនរួចហើយ
– ទ្រុងចាស់ ត្រូវបាចកំបោរសំលាប់មេរោគ ឬ ប្រើថ្នាំសំលាប់មេរោគទិញនៅទីផ្សារ ឬអាចដុសនិងសាប៊ូអោយជ្រះ ហាលទុក រយៈពេលប្រហែល ១សបា្តហ៍។

ប្រភព៖KSN

SHARE