ចម្រៀងដំចប

221

នេះជាវិដេអូខ្លី បង្ហាញពីរបៀបនៃការលេងកំសាន្តច្រៀងដំចបនៅភូមិក្របៅ តាមុំ ដងតាឯក ដូង ខេត្តកំពង់ធំ។ អ្នកដំចបប្រាប់ថា មានទំនុកច្រៀងរាយច្រើនណាស់ មិនចេះអស់ទេ តាំងពីព្រឹកទល់រសៀល ក្នុងកំលុងទៅចូកចបក្នុងចំការស្រូវ។ អ្នកស្រុកនេះ ធ្លាប់ធ្វើស្រូវចំការ តាមដុបព្រៃរបោះតូចៗនៅជុំវិញភូមិ។ កាលនោះអ្នកស្រុកយកដៃគ្នា ជួយគ្នាម្តងម្នាក់ទៅវិញទៅមក មានគ្នាយ៉ាងតិចក៏ដប់ម្ភៃនាក់ ពេលធ្វើស្រែម្តងៗ។

ជាដំបូង គេទៅកាប់ជម្រះដើមឈើតូចៗ គល់ឈើក្នុងបុសចំការនោះឱ្យផ្ទៃដីខាងលើស្អាតល្អ បន្ទាប់មកគេព្រោះស្រូវ តមកទៀតគេយកចបមកចូកកាប់លុបស្រូវ ហើយទើបរាស់ជាក្រោយ។ ពេលចូកស្រូវនោះហើយ ដែលគេដំចបច្រៀងលេងកំសាន្ត។ សព្វថ្ងៃទំនៀមធ្វើស្រូវចំការបាត់បង់ ហើយសិល្បៈកំសាន្តប្រពៃណីមួយនេះក៏ឈប់មានរូបរាងឡើងដូចទម្លាប់តមក។

វីដេអូ

ប្រភព៖ Living with Heritage Project

SHARE