របៀបធ្វើជីផ្អាប់ដើមចេក សម្រាប់ដំណាំក្រូចឆ្មារ ប៉ូវដើម ឫស ស្លឹក ធ្វើឲ្យដើម ស្លឹក មានពណ៌ខៀវបៃតង ធ្វើឲ្យបែកខ្នែង ឬពន្លកត្រួយថ្មីច្រើន ជួយឲ្យក្តឹបកាន់ច្រើន ធ្វើឲ្យប្រព័ន្ធឬសរឹងមាំ

1014

អត្ថប្រយោជន៍ប៉ូវដើម ឫស ស្លឹក ធ្វើឲ្យដើម ស្លឹក មានពណ៌ខៀវបៃតង ធ្វើឲ្យបែកខ្នែង ឬពន្លកត្រួយថ្មីច្រើន ជួយឲ្យក្តឹបកាន់ច្រើន ធ្វើឲ្យប្រព័ន្ធឬសរឹងមាំ។

១. ធាតុផ្សំ៖ ដើមចេក៦០គីឡូក្រាម កាកស្ករ ២០គីឡូក្រាម និងទឹកចំនួន៣០លីត្រ។

២. វិធីធ្វើ
-ដំបូងចិញ្រ្ចាំឬហាន់ដើមចេកល្អិត៦០គីឡូក្រាមដាក់ចូលក្នុងធុង

-ដាក់កាកស្ករចំនួន២០គីឡូក្រាម

-ដាក់ទឹក៣០លីត្រ រួចកូរឲ្យសបកូរជារៀងរាល់ថ្ងៃ ៧ថ្ងៃប្រើបាន។

៣.របៀបប្រើ
-ថ្នាំ៤០សេសេ ទឹក ២០លីត្រ
-ហាមប្រើជាមួយជីអ៊ុយរ៉េ(ព្រោះជីនេះសម្បូរអ៊ុយច្រើន)
-រក្សាទុកបាន៣ខែ(បើលើសពី៣ខែត្រូវថែមកាកស្ករ១លីត្រទើបទុកបានយូរទៀត)។

៤.អត្ថប្រយោជន៍៖ ប៉ូវដើម ឫស ស្លឹក ធ្វើឲ្យដើម ស្លឹក មានពណ៌ខៀវបៃតង ធ្វើឲ្យបែកខ្នែង ឬពន្លកត្រួយថ្មីច្រើន ជួយឲ្យក្តឹបកាន់ច្រើន និងធ្វើឲ្យប្រព័ន្ធឬសរឹងមាំ។

សូមអរគុណដល់ ក្រុមហ៊ុនហ្គូដវេ ដែលបានផ្តល់វីដេអូ និងឯកសារនេះមកខ្ញុំ ដើម្បីចែករំលែកជាចំណេះដឹងដល់កសិករយើង។
វីឌីអូ

SHARE