ចង់ដឹងទេថា ខ្ជាយជាឱសថធម្មជាតិព្យាបាលជំងឺអ្វីបានខ្លះ និងមានអត្ថប្រយោជន៍អ្វីខ្លះទៀត?

1814

រុក្ខជាតិ: ខ្ជាយ

ផ្នែកប្រើប្រាស់: មើម។

កន្លែងដាំដុះ: ដាំតាមផ្ទះជាគ្រឿងស្លរ។

លក្ខណៈរុក្ខជាតិ: រុក្ខជាតិប្រទាលមានមើម មានកំពស់ពី ៥០-៨០ស.ម។ ស្លឹកធំរៀវវែង ប្រមាណ ៣០ស.ម ពណ៌បៃតងចាស់។ ផ្កាវាពណ៌ផ្កាឈូក មាន២ទន្ទឹមគ្នា ត្របកផ្កាធំប្រមាណ ២ស.ម។ នៅគែមស្រទាប់ពណ៌ក្រហម។

ការព្យាបាល និងកំរិតប្រើ:

-មើម ឈឺពោះ ប្រេះមាត់ ស្ងួតមាត់ បញ្ចុះទឹកនោម ឈឺក្រពះ រាកមួល អាសន្នរោគ ពិស ធ្លាក់ស សំរួលអារម្មណ៍…។

-មើមស្រស់ លាងទឹកអោយស្អាត ប្រើ ៥០ក្រាម ក្នុងមួយថ្ងៃ ដាំទឹកហូប។

-ប្រើខាងក្រៅ បុកខ្ជាយស្រស់លាយអំបិលបន្តិច លាប ឬបិតបំពោក (បិតអោយពេញ)៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

SHARE