ងាយៗវិធីសាស្រ្តក្នុងការដាំដុះបន្លែទាំងនេះនៅផ្ទះដោយខ្លួនឯង

878

យើងអាចដាំដុះបន្លែមួយចំនួនបាននៅផ្ទះដោយខ្លួនឯង វាចំណេញទាំងថវិកា ពេលវេលា ហើយថែមទាំងធម្មជាតិដោយគ្មានការបារម្ភថាមានថ្នាំគីមីឡើយ។ តោះមកមើលពីវិធីសាស្រ្តក្នុងការដាំដុះបន្លែទាំងនេះបាននៅផ្ទះ៖

១.ស្លឹកខ្ទឹម

វិធីដាំខ្ទឹមស្លឹក៖ យើងអាចកាត់យកផ្នែកគល់របស់ស្លឹកខ្ទឹមប្រវែងជិត ១តឹក មកតំរៀបវាក្នុងកែវ រួចចាក់ទឹកត្រឹមពាក់កណ្តាលដើមរបស់វា ត្រូវប្តូរទឹករាល់ ២ថ្ងៃម្តង ៣-៥ថ្ងៃ ក្រោយមកវានឹងមានដុះឫសថ្មី ហើយយើងអាចយកវាទៅដាំបាន។

២.ខ្ទឹមបារាំង

វិធីដាំខ្ទឹមបារាំង៖ យើងអាចយកមើមរបស់វាដាក់ដាំផ្ទាល់នឹងដី ដាក់នៅកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ និងត្រូវស្រោចទឹកជាប្រចាំផងដែរ នោះយើងនឹងឆាប់បានផល។

៣.ស្ពៃ ឬជី

វិធីដាំស្ពៃ ឬជី៖ កាត់យកផ្នែកគល់របស់ស្ពៃ ឬជី យកមកដាក់ក្នុងចានមួយដែលមានទឹកកន្លះ យកវាទៅដាក់នៅកន្លែងដែលមានពន្លឺថ្ងៃល្មម រួចត្រូវផ្លាស់ប្តូរទឹករាល់ ៣ថ្ងៃម្តង មួយអាទិត្យក្រោយមកវានឹងចាប់ផ្តើមមានឫសហើយយើងអាចយកវាទៅដាំបាន។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE