ឱសថធម្មជាតិព្យាបាលជំងឺរលាកទងសួតរ៉ាំរ៉ៃ

1198

នេះជាប្រទាលដែលងាយដាំដុះបំផុត តែលាក់កំបាំងនូវអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាព ដែលយើងគួរមានដាំ ១ផើង ២ ទុកចោលក្បែរផ្ទះ ភ្លេចស្រោចទឹកក៏មិនងាប់ដែរ! ហើយខាងក្រោមនេះជារូបមន្តធម្មជាតិពូកែស័ក្កសិទ្ធ មានអ្នកព្យាបាលជាហើយជាមួយរូបមន្តនេះ។

ព្យាបាល៖ រលាកទងសួត

រុក្ខជាតិ៖ ប្រទាលនាងល័ក

វិធីធ្វើ និងប្រើប្រាស់៖
– ស្លឹកប្រទាលលាងស្អាត ហាន់កង់ខ្លីៗ
-កិនជាមួយដូងភ្លើងពូតយកតែទឹក។


នេះជាបទពិសោធន៍ពិតៗ ហើយបានជាសះស្បើយរបស់ប្អូនស្រីគណនីហ៊្វេកប៊ុក Bora Keo “កាលពី៧ឆ្នាំមុន ខ្ញុំឈឺរលាកទងសួតខ្លាំង ហើយក្អកឡើងចង់ទៅជាកើតហឺត ខ្ញុំបានញ៉ាំប្រទាលនាងល័កនេះជាមែន កិនជាមួយដូងភ្លើងពូតយកតែទឹកពូកែណាស់!”


ក្រៅពីនេះ ប្រទាលនាងល័កជាប្រទាល ដែលនិយមប្រើជាបន្លែ ធ្វើភេសជ្ជៈ និងដាំលម្អសួន
+ប្រទាលនាងល័ក មានប្រសិទ្ធភាព ៖
– កែគ្រុនក្តៅ ក្តៅក្នុង បណ្តេញពិស


– ពេលចេញស្អូច ឬកញ្ជ្រិលគេយកស្លឹកវាដាំពិសារជំនួសទឹក
– ជួយដល់បញ្ហានោមទាស់នោមឈាម
– បំប៉នសួត បំប៉នថ្លើម


– កែក្អកធ្លាក់ឈាម ក្អកស្ងួត ក្អកមានស្លេស្ម ( ប្រើផ្កាដាំទឹកពិសា )
– កែគ្រុនផ្តាសាយ
– កែក្អួតធ្លាក់ឈាម ដោយសារគ្រាំក្នុង ( ស្ងោរស្លឹកពិសា )


– រាកមួលឈាម
– បំបាត់រោគអាស៊ីតក្នុងក្រពះ
+ជនជាតិចិននិយមហាលផ្កាឲ្យក្រៀមស្ងួតដាំទឹក ពិសា កែឈាមក្នុងពោះវៀន និងយកស្លឹកស្ងោរជាមួយសាច់ជ្រូកគ្រឿងក្នុង ដូចជាថ្លើម លំពែង ជាសម្លរបំប៉នថែសុខភាព ។


-កែរោគសើរស្បែក ដូចជាកមរមាស់ ស្រែង យកស្លឹកបុកយកទឹកលាប ។
+សារធាតុរកឃើញក្នុងស្លឹកប្រទាលនាងលក្ខ័ គឺ Flavonoid glycoside , Carboxylic acid ,
Vit C Latax ជាដើម ។
+របៀបធ្វើភេសជ្ជៈ


-ប្រទាលនាងលក្ខ័ សំរាប់កែអាស៊ីតក្នុងក្រពះ និងសម្រួលបេះដូង
– ស្លឹកប្រទាលលាងស្អាត ហាន់កង់ខ្លីៗ ១០ធាង


– ស្លឹ្កកតើយ ១០ធាង លាងស្អាត ហាន់កង់ខ្លីៗ
– ទឹកស្អាត ២លីត្រ


+របៀបធ្វើ
-ដាក់ស្លឹកប្រទាល និងស្លឹកតើយ និងទឹកដាំពុះ ៥ – ៧នាទី
-ស្រង់កាកចេញ ពិសាក្តៅ ឬត្រជាក់ តាមចំណូល ដោយចាក់ដាក់កែវ ថែមទឹកឃ្មុំ ឬស្ករបន្តិច ពិសា ១ថ្ងៃ ២ ទៅ ៣ ដង រយៈពេល ៣ ទៅ ៦ ខែ នឹងធូរស្បើយ។


**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ប្រភព៖ Bora Keo

SHARE