វិធីធ្វើអរម៉ូនពីត្រយោងចេកធ្វើឱ្យដំណាំមានផ្លែផ្កាច្រើន

3094

រូបមន្តងាយៗ ចំណាយតិច​ តែអាចផ្តល់ចំណូលច្រើន ដែលប្រជាកសិករយើងអាចធ្វើបាន។ ប្រយោជន៍របស់អ័រម៉ូនត្រយោងចេកគឹ ជួយឲ្យទងផ្លែស្វិត មិនងាយជ្រុះ ក្តឹបជាប់ល្អ ផ្លែមានជាតិម្សៅច្រើន មានរសជាតិឆ្ងាញ់ ជួយអោយស្រូវផ្លែល្អមិនស្កក និងមានទម្ងន់។

១.គ្រឿងផ្សំ
– ត្រយោងចេក 3គីឡូក្រាម
– កាកស្ករ 1គីឡូក្រាម
– ទឹកស្អាត 3លីត្រ

២.វិធីធ្វើ
– ចិតត្រយោងចេកជាចំនិតតូចៗ (បើបុកកាន់តែល្អ)
– ដាក់ត្រយោងចេកដែលចិតរួចទាំងនោះក្នុងធុង
– ចាក់កាកស្ករចូលក្នុងធុង

– ច្របល់វាអោយចូលគ្នាសព្វ
– បន្ទាប់មកចាក់ទឹកចូល
– យកឈើកូវារួចគ្របឲ្យជិត


– ទុកដាក់នៅកន្លែងដែលម្លប់ហើយផ្អាប់ទុករយៈពេល7-10ថ្ងៃ
– អំឡុងពេលផ្អាប់ត្រូវបើកកូវា១ថ្ងៃ១ដង


៣.វិធីប្រើ
– បន្ទាប់ពីគ្រប់តាមការកំណត់ហើយគឺត្រងយកតែទឹកវាយកមកប្រើ
– បាញ់រយៈពេល7ថ្ងៃម្តង
– ចំពោះដំណាំស្រូវយើងអាចបាញ់បានចាប់តាំងពីស្រូវផើមរហូតដល់ស្រូវចាស់គ្រាប់។

អត្ថបទ៖ ផ្សារកសិកម្មយើង
ឯកសារយោង៖ Vuthy Ka Sar Kor

SHARE