វិធីធ្វើសម្លតុងយ៉ាំផ្សិតសាច់មាន់ ​ឆ្ងាញ់ៗ!

689

គ្រឿងផ្សំ៖ សាច់មាន់ ៣០០ក្រាម,ផ្សិត(ផ្សិតចំបើង ឬផ្សិតស) ១៥០ក្រាម,ប៉េងប៉ោះ ១-២ផ្លែហាន់ជាចំណិត,រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងម្ទេស,ម្ទេសឆា ៨០ក្រាម,ទឹកដោះគោស្រស់ ១៥០ក្រាម,ទឹកត្រី ៣ស្លាបព្រាបាយ,ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ,ម្ទេសក្រៀម និងស្លឹកជីរណាហាន់,ទឹក ៥០០មីលីលីត្រ។


វិធីធ្វើ៖
១.ដាក់ឆ្នាំងដាំទឹកអោយពុះ រួចដាក់រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងម្ទេសចូលទុកមួយរំពុះ ហើយដាក់សាច់មាន់ចូលរម្ងាស់អោយឆ្អិន រួចដាក់ផ្សិត និងប៉េងប៉ោះចូលទុកអោយពុះ


២.បន្ទាប់មកដាក់ទឹកត្រី និងម្ទេសឆាចូលកូរចូលគ្នាទុកមួយរំពុះ រួចដាក់ទឹកដោះគោស្រស់ចូលកូរចូលគ្នាសព្វទុកឲ្យពុះ ហើយដាក់ស្លឹកជីរណា ម្ទេសក្រៀម និងទឹកក្រូចឆ្មារចូលជាការស្រេច៕


អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE