វិធីធ្វើត្រីបំពងទឹកអំពិលទុំហឹរ

546

គ្រឿងផ្សំ៖ ត្រី ១ក្បាលល្មម,ខ្ទឹមចិញ្រ្ចាំ ៣-៤ស្លាបព្រាបាយ,ម្ទេសហាន់ ឬចិញ្រ្ចាំ ២-៣ស្លាបព្រាបាយ,ទឹកអំពិលទុំ ១-២ស្លាបព្រាបាយ,ទឹកត្រី ១ស្លាបព្រាបាយ,ស្ករ ២ស្លាបព្រាបាយ,ទឹក ៣ស្លាបព្រាបាយ។


វិធីធ្វើ៖
១.ធ្វើត្រីលាងទឹកឲ្យស្អាត រួចទុកឱ្យស្រស់ទឹកសិន ហើយសឹមយកទៅដាក់បំពងឱ្យឆ្អិនក្រៀមល្មមតាមចំណូលចិត្ត ទុកមួយអន្លើ


២.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមចិញ្រ្ចាំ និងម្ទេសចិញ្រ្ចាំចូលរំលីងឱ្យឈ្ងុយឡើងក្រហមបន្តិច រួចដាក់ទឹកអំពិលទុំ ទឹកត្រី ស្ករ និងទឹកចូលឆាច្របល់ចូលគ្នាឱ្យសព្វ


៣.រួចរាល់ហើយយកត្រីដាក់ចាន រួចស្រោចគ្រឿងដែលឆាហើយចូលពីលើជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE