រូបមន្តវិធីធ្វើស្ងោរស៊ុបសាច់គោផុយឆ្ងាញ់!

654

គ្រឿងផ្សំ៖ សាច់គោ(សាច់សុទ្ធ ឬសាច់ជាប់ខ្លាញ់)ហាន់ស្តើងល្មម ឬដុំល្មម ១ចានចង្កឹះ,ប៉េងប៉ោះ ១-២ផ្លែ ហាន់ជាចំណិត (មិនដាក់ក៏បាន),គល់ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម,ម្ទេសហុយ ១ស្លាបព្រាបាយ,អង្ករលីង ២ស្លាបព្រាបាយ,ទឹកត្រី ៣ស្លាបព្រាបាយ,អំបិលបន្តិច,ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ,ម្ទេស (ដាក់តាមចំណូលចិត្ត),ស្លឹកក្រូចសើច,ស្លឹកខ្ទឹម និងស្លឹកជីររណា ហាន់,ទឹក ២ចានចង្កឹះ។


វិធីធ្វើ៖
១.ដាំឆ្នាំងដាក់ទឹកចូលដាំឲ្យពុះ រួចដាក់អំបិល គល់ស្លឹកគ្រៃ រំដេង និងខ្ទឹមក្រហមចូល ពុះហើយដាក់សាច់ចូលរម្ងាស់ទុកឲ្យសាច់ផុយ


២.បន្ទាប់មកដាក់ប៉េងប៉ោះចូល ដាក់ទឹកត្រី អង្ករលីង និងម្ទេសហុយកូរឲ្យសព្វចូលគ្នាទុកមួយរំពុះ


៣.រួចហើយដាក់ម្ទេស បេះស្លឹកក្រូចសើចដាក់ចូល ដាក់ស្លឹកខ្ទឹម និងជីររណាចូល ឆ្អិនហើយដាក់ទឹកក្រូចឆ្មារចូលជាការស្រេច៕


អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE