វិធីធ្វើស្ងោរស្ពៃក្តោបញាត់ស្នូល

473

គ្រឿងផ្សំទី១៖ ស្ពៃក្តោប ២ផ្លែតូច ឬ១ផ្លែធំល្មម,ការ៉ុត និងឆៃថាវ ហាន់ជាដុំៗ (តាមចំណូលចិត្ត),ទឹកត្រី ៤ស្លាបព្រាបាយ,ស្ករស ១ស្លាបព្រាបាយ,អំបិល កន្លះស្លាបព្រាកាហ្វេ,ទឹក ១,៥លីត្រ។
គ្រឿងផ្សំទី២៖ សាច់ចិញ្រ្ចាំ ៣០០ក្រាម,មីសួ ១ដុំ (ស្រុះទឹកឲ្យទន់ រួចកាត់វែងល្មមៗ),ការ៉ុតចិញ្រ្ចាំ ឬហាន់ល្អិតៗ ២-៣ស្លាបព្រាបាយ,ស្លឹកខ្ទឹមហាន់ល្អិត ២ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ,ខ្ទឹមស និងម្រេចបន្តិច (បុក ឬចិញ្រ្ចាំចូលគ្នា)។


វិធីធ្វើ៖
១.លាយគ្រឿងផ្សំទី២ យកចានធំល្មមដាក់សាច់ចិញ្រ្ចាំ មីសួ ការ៉ុត ស្លឹកខ្ទឹម ខ្ទឹមសម្រេចដែលបុកហើយ និងទឹកស៊ីអ៊ីវចូលលាយច្របល់ចូលគ្នាឲ្យសព្វ រួចហើយយកទៅញាត់ក្នុងស្ពៃក្តោប


២.ដាំឆ្នាំងដាក់ទឹកដាំឲ្យពុះ រួចដាក់ទឹកត្រី ស្ករស អំបិល និងការ៉ុត ឆៃថាវចូលទុកឲ្យពុះ


៣.បន្ទាប់មកយកស្ពៃក្តោបញាត់ស្នូលហើយ ដាក់ចូលឆ្នាំងទុករម្ងាស់រយៈពេល ១៥-២០នាទី ឆ្អិនជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE