វិធីធ្វើឆាសាច់មាន់ជូរអែមបន្លែគ្រប់មុខ

1077

គ្រឿងផ្សំ៖ សាច់មាន់ ៣០០ក្រាម ហាន់ស្តើងៗល្មម,ខ្ទឹមបារាំង ត្រសក់ ម្ទេសហាវៃ ប៉េងប៉ោះ ម្នាស់ ការ៉ុត និងស្លឹកខ្ទឹម ដាក់តាមចំណូលចិត្ត,ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ,ទឹកប៉េងប៉ោះ ៤ស្លាបព្រាបាយ,ទឹកម្ទេស ១ស្លាបព្រាបាយ,ទឹកប្រេងខ្យង ១ស្លាបព្រាបាយ,ស្ករស ២ស្លាបព្រាកាហ្វេ,ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ,ទឹកស្អាត ៤-៥ស្លាបព្រាបាយ។


វិធីធ្វើ៖
១.យកខ្ទឹមបារាំង ត្រសក់ ម្ទេសហាវៃ ប៉េងប៉ោះ ម្នាស់ ការ៉ុត ហាន់ជាចំណិតៗ និងស្លឹកខ្ទឹមហាន់ខ្លីៗ (បន្លែអាចដាក់តាមចំណូលចិត្ត)


២.ដាំខ្ទះដាក់ប្រេងឆាចូលបន្តិច ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ រួចដាក់សាច់មាន់ចូលឆាឲ្យសាច់ឆ្អិនបន្តិច


៣.បន្ទាប់មកដាក់ទឹកប៉េងប៉ោះ ទឹកម្ទេស ទឹកប្រេងខ្យង ស្ករស និងទឹកចូលឆាច្របល់ចូលគ្នាឲ្យសព្វ


៤.រួចហើយដាក់បន្លែចូល ខ្ទឹមបារាំង ត្រសក់ ម្ទេសហាវៃ ប៉េងប៉ោះ ម្នាស់ ការ៉ុត និងស្លឹកខ្ទឹមចូលឆាច្របល់ចូលគ្នា ឆ្អិនហើយច្របាច់ក្រូចឆ្មារចូលច្របល់ចូលគ្នា រួចភ្លក្សមើលអាចថែមថយរសជាតិជូរអែមតាមចំណូលចិត្ត៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE