វិធីធ្វើឆាគ្រឿងឆ្អឹងជំនី ឆ្ងាញ់ៗ!

835

គ្រឿងផ្សំ៖ ឆ្អឹងជំនី ៥០០ក្រាម កាប់ដុំៗ,គ្រឿងបុក ២-៣ស្លាបព្រាបាយ (គល់ស្លឹកគ្រៃ រមៀត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម ម្ទេស និងអំបិលបន្តិច បុកចូលគ្នា),ស្លឹកក្រូចសើច ៤-៥សន្លឹក,ម្ទេស ២-៣គ្រាប់,ទឹកត្រី ៣ស្លាបព្រាបាយ,ស្ករ ២ស្លាបព្រាកាហ្វេ។


វិធីធ្វើ៖
១.ដាំខ្ទះដាក់ឆ្អឹងជំនីចូល ដាក់ទឹកចូលល្មមទុករម្ងាស់សាច់អោយឆ្អិន រួចដាក់គ្រឿងបុកចូលច្របល់ចូលគ្នាអោយសព្វទុកមួយរំពុះ


២.បន្ទាប់មកដាក់ស្ករ និងទឹកត្រីចូលឆាច្របល់ឲ្យសព្វ រួចភ្លក្សមើលល្មមតាមចំណូលចិត្ត ហើយបេះស្លឹកក្រូចសើចដាក់ចូល និងម្ទេសចូលឆាច្របល់ចូលគ្នា ២-៣ត្រលប់ទៀត ឆ្អិនហើយដួសដាក់ចានជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE