វិធីធ្វើឆាម្រះព្រៅសាច់មាន់ ឆ្ងាញ់!

1082

គ្រឿងផ្សំ៖ សាច់មាន់ ២០០ក្រាម ហាន់ជាដុំល្មម ឬស្តើងល្មម,ម្ទេស ៧-១០គ្រាប់ និងខ្ទឹមស ៥-៧គ្រាប់ បុកចូលគ្នា,ស្លឹកម្រះព្រៅ មួយដៃ,ទឹកប្រេងខ្យង ១ស្លាបព្រាកាហ្វេ,ទឹកស៊ីអុីវ កន្លះស្លាបព្រាកាហ្វេ,ស្ករស កន្លះស្លាបព្រាកាហ្វេ,ទឹកស៊ីអ៊ីវខាប់បន្តិច។

វិធីធ្វើ៖
១.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមសម្ទេសដែលបុកហើយចូលរំលីងអោយក្រហមបន្តិច រួចដាក់សាច់មាន់ចូលឆាប្រហែល ២-៣នាទី ឲ្យសាច់ឆ្អិន

២.បន្ទាប់មកដាក់ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករស និងទឹកស៊ីអ៊ីវខាប់ចូលឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ស្លឹកម្រះព្រៅចូលឆា ៤-៥ត្រលប់ឆ្អិនជាការស្រេច។ ទទួលទានជាមួយបាយក្តៅៗ ថែមជាមួយនឹងស៊ុតចៀនទៀត កាន់តែឆ្ងាញ់៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE