វិធីធ្វើបង្គាឆាបន្លែគ្រប់មុខប្រេងខ្យង

945

គ្រឿងផ្សំ៖ បង្គា ៦-៨(បកសំបក),ផ្កាខាត់ណា ៥០ក្រាម,ផ្កាខាត់ណាខៀវ ៥០ក្រាម,ការ៉ុត ៥០ក្រាម,ស្នៀតពោត ៥០ក្រាម,ផ្សិត(ផ្សិតខ្មៅ ផ្សិតចំបើង) ៣-៥ដុំ,ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ,ទឹកប្រេងខ្យង ១ស្លាបព្រាបាយកន្លះ,ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ,ស្ករស កន្លះស្លាបព្រាបាយ,ប្រេងឆា ១ស្លាបព្រាបាយកន្លះ។


វិធីធ្វើ៖
១.យកផ្កាខាត់ណា ផ្កាខាត់ណាខៀវ ការ៉ុត ស្នៀតពោត និងផ្សិតខ្មៅ ហាន់ជាចំណិត ជាដុំ ឬជាម៉ូតតាមចំណូលចិត្ត រួចទុកមួយអន្លើ


២.ដាំក្តៅដាក់ប្រេងចូល ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយបន្តិច រួចដាក់បង្គាចូលឆាច្របល់ឲ្យឆ្អិនបន្តិច


៣.បន្ទាប់មកដាក់បន្លែ ផ្កាខាត់ណា ផ្កាខាត់ណាខៀវ ការ៉ុត ស្នៀតពោត និងផ្សិតចូលឆាច្របល់ចូលគ្នាឲ្យបន្លែឆ្អិនបន្តិច រួចដាក់ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ និងស្ករសចូលអាចបន្ថែមទឹកចូលបន្តិចឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕


អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE