វិធីធ្វើឆាល្ពៅបង្គា ឆ្ងាញ់ៗ!

313

គ្រឿងផ្សំ៖ ល្ពៅ ២០០ក្រាម,បង្គា ៦-៧ (បកសំបក),ស៊ុត ១គ្រាប់,ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ,ទឹកប្រេងខ្យង ១ស្លាបព្រាបាយ,ទឹកត្រី ២ស្លាបព្រាកាហ្វេ,ស្លឹកខ្ទឹមហាន់ ឬស្លឹកជីរនាងវង។

វិធីធ្វើ៖
១.យកល្ពៅចិតសំបកឲ្យស្អាតយកគ្រាប់ចេញ កាត់ជាដុំៗល្មម រួចលាងទឹកឲ្យស្អាតទុកមួយអន្លើ


២.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមចិញ្ច្រាំចូលរំលីងឲ្យឈ្ងុយ រួចដាក់ល្ពៅចូលឆា ៤-៥ត្រលប់ ហើយដាក់បង្គាចូលឆាឲ្យឆ្អិនបន្តិច


៣.បន្ទាប់មកដាក់ទឹកប្រេងខ្យង និងទឹកត្រីចូល ហើយគោះស៊ុតដាក់ចូលវាយច្របល់ឆាចូលច្របល់គ្នាឲ្យសព្វ ឆ្អិនហើយដាក់ស្លឹកខ្ទឹមចូលជាការស្រេច៕


អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE