វិធីធ្វើត្រីចំហុយទឹកស៊ីអ៊ីវពិសេស!

1386

គ្រឿងផ្សំ៖ ត្រី ១ក្បាលល្មម,ខ្ទឹមស ៨-១០កំពឹស ហាន់ស្តើងៗ,ខ្ញីហាន់ជាសរសៃៗ កន្លះចានចង្កឹះ, ស្លឹកខ្ទឹមហាន់ខ្លីៗល្មម កន្លះកូនចានចង្កឹះ, ម្ទេសប្លោក ២-៣ផ្លែហាន់ជាសរសៃៗ, ទឹកស៊ីអុីវ ២ស្លាបព្រាបាយ,ប្រេងល្ង ១ស្លាបព្រាបាយ,ស្ករស ២ស្លាបព្រាកាហ្វេ,ទឹកធម្មតា កន្លះចានចង្កឹះ។


វិធីធ្វើ៖
១.ធ្វើត្រីលាងអោយស្អាត រួចវះវាជាឆ្នូតៗទុកមួយអន្លើ


២.យកចានដាក់លាយទឹកជាមួយទឹកស៊ីអុីវ ប្រេងល្ង និងស្ករសចូលកូរចូលគ្នា ទុកមួយអន្លើ

៣.យកចានសម្រាប់ដាក់ចំហុយត្រីដាក់រៀបខ្ទឹមស រួចយកត្រីដាក់ពីលើ ហើយចាក់គ្រឿងដែលលាយហើយស្រោចពីលើត្រីអោយសព្វ រួចដាក់ខ្ញី ស្លឹកខ្ទឹម និងម្ទេសប្លោកពីលើ ៤.បន្ទាប់មកយកទៅដាក់ចំហុយរយៈពេល ១០-១៥នាទី ឆ្អិនជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE