វិធីធ្វើបង្គាឆាពងទាប្រៃ ឆ្ងាញ់ណាស់!

548

គ្រឿងផ្សំ៖ បង្គា ៨០០ក្រាម(បកសំបក),ពងទាប្រៃស្ងោរ(យកតែពងក្រហម) ៥គ្រាប់,ខ្ទឹមបារាំង ១ផ្លែល្មម ហាន់ស្តើងល្មម ឬជាចំណិតៗ,ខ្ទឹមសចិញ្រ្ចាំ,ម្ទេសឆា ២ស្លាបព្រាបាយ,ទឹកប្រេងខ្យង ៣ស្លាបព្រាបាយ,ទឹកស៊ីអុីវ ១ស្លាបព្រាបាយកន្លះ,ស្ករស កន្លះស្លាបព្រាបាយ,ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ,ម្ទេសប្លោកក្រហម និងស្លឹកខ្ទឹម ហាន់។


វិធីធ្វើ៖
១.យកចានដាក់ពងទាប្រៃចូលលាយជាមួយម្ទេសឆា ទឹកប្រេងខ្យង ទឹកស៊ីអុីវ ស្ករស ម្រេចម៉ត់ និងទឹកបន្តិច ច្របល់ចូលគ្នាឲ្យសព្វល្អឲ្យខាប់ល្មម


២.ដាំខ្ទះដាក់ប្រេងចូលឲ្យក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយបន្តិច រួចដាក់បង្គាចូលឆាឲ្យឆ្អិនបន្តិច


៣.បន្ទាប់មកដាក់គ្រឿងដែលលាយហើយចូលឆាច្របល់ចូលគ្នា រួចថែមទឹកបន្តិចឆាច្របល់ចូលគ្នាឲ្យសព្វ


៤.រួចហើយដាក់ខ្ទឹមបារាំងចូលឆាច្របល់ចូលគ្នា ៣-៤ត្រលប់ រួចដាក់ម្ទេសប្លោក និងស្លឹកខ្ទឹមចូល ឆាច្របល់ចូលគ្នាឆ្អិនហើយដួសដាក់ចានជាការស្រេច៕


អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE