វិធីធ្វើឆាសាច់គោម្រះព្រៅ ឆ្ងាញ់ៗ!

1648

គ្រឿងផ្សំ៖ សាច់គោ ២៥០ក្រាមហាន់ស្តើងៗល្មម,ម្ទេស និងខ្ទឹមស បុកចូលគ្នា(ដាក់តាមចំណូលចិត្ត),ទឹកត្រី ១ស្លាបព្រាបាយ,ទឹកប្រេងខ្យង ១ស្លាបព្រាបាយ,ទឹកស៊ីអុីវ កន្លះស្លាបព្រាបាយ,ស្ករស កន្លះស្លាបព្រាបាយ,ទឹក ១ស្លាបព្រាបាយ,ម្ទេសប្លោកហាន់ និងស្លឹកម្រះព្រៅ។

វិធីធ្វើ៖
១.ដាំខ្ទះដាក់ប្រេងឆាចូលឲ្យក្តៅ ដាក់ម្ទេសខ្ទឹមសបុកហើយចូលរំលីងបន្តិចឲ្យឈ្ងុយ រួចដាក់សាច់គោចូល ដាក់ ទឹកត្រី ទឹកប្រេងខ្យង ទឹកស៊ីអុីវ ស្ករស និងទឹកចូលឆាច្របល់ចូលគ្នាឲ្យសព្វ


២.បន្ទាប់មកពេលសាច់ឆ្អិនហើយ ដាក់ម្ទេស និងស្លឹកម្រះព្រៅចូលឆា ៣-៤ត្រលប់ទៀត ហើយដួសដាក់ចានជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE