វិធីធ្វើស្ងោរជ្រក់ត្រយ៉ូងចេកសាច់មាន់

140

គ្រឿងផ្សំ៖ សាច់មាន់ កន្លះគីឡូ(កាប់ជាដុំៗល្មម),ទឹក ៨០០មីលីលីត្រ,ដុំស៊ុប ១ដុំ,ត្រយ៉ូង ១ផ្លែល្មម កាត់ជាដុំៗល្មម,ខ្ទិះដូង ៨០០មីលីលីត្រ,រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងម្ទេសហាន់,ទឹកត្រី ១ស្លាបព្រាបាយកន្លះ,ស្ករស ១ស្លាបព្រាកាហ្វេ,អំបិល ១ចុងស្លាបព្រាកាហ្វេ,ក្រូចឆ្មារ និងជីរស្ងោរជ្រក់ (ដាក់តាមចំណូលចិត្ត)។


វិធីធ្វើ៖
១.ដាំឆ្នាំងដាក់ទឹក ដាក់ដុំស៊ុបចូលរម្ងាស់ឲ្យពុះ រួចដាក់អំបិលចូលបន្តិច ហើយដាក់រំដេង គល់ស្លឹកគ្រៃ និងម្ទេសហាន់ចូលទុកមួយរំពុះ


២.បន្ទាប់មកដាក់សាច់មាន់ចូល ទុករម្ងាស់ឲ្យសាច់ឆ្អិន រួចដាក់ស្ករស និងទឹកត្រីចូលច្របល់ចូលគ្នាឲ្យសព្វ

៣.រួចហើយដាក់ខិ្ទះដូងចូល ដាក់ត្រយ៉ូងចេកចូលកូរចូលគ្នា ឆ្អិនហើយដាក់ស្លឹកក្រូចសើចចូល ហើយដួសដាក់ចាន ច្របាច់ក្រូចឆ្មារ និងដាក់ជីរចូលជាការស្រេច៕


អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE